រុស្ស៊ីនិងអាមេរិកពិភាក្សាអំពីលទ្ធភាពនៃការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន

(VOVWORLD) - ទីប្រឹក្សាវិមានក្រឹមឡាំង លោក Yuri Ushakov នាថ្ងៃទី ២៥ ខែមេសា បានវាយតម្លៃថា ជំនួបរវាងលោកប្រធានាធិបតី Vladimir Putin និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកលោក Steve Witkoff នៅព្រឹកថ្ងៃដដែលបានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងបានជួយបង្រួមភាពខុសគ្នារវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន។ 
រុស្ស៊ីនិងអាមេរិកពិភាក្សាអំពីលទ្ធភាពនៃការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលស្វាគមន៍បេសកជនពិសេសអាមេរិក លោក Steve Witkoff នៅវិមានក្រឹមឡាំង ថ្ងៃទី ២៥ ខែមេសា (រូបថត៖ SPUTNIK)

គួរកត់សម្គាល់ថា ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពនៃការចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។

ក្រៅពីនេះ មន្ត្រីវិមានក្រឹមឡាំងបានបញ្ជាក់យ៉ាងដូច្នេះថា៖ “ការផ្លាស់ប្តូរបានជួយបង្រួមជំហររបស់រុស្ស៊ីនិងអាមេរិក មិនត្រឹមតែលើបញ្ហាអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងលើបញ្ហាអន្តរជាតិមួយចំនួនទៀតផង”។

នៅថ្ងៃទី ២៥ ខែមេសាផងដែរ លោកប្រធានាធិបតី Trump បានប្រកាសថា លោកមិនបានច្រានចោលលទ្ធភាពដែលថា លោកនឹងជួបសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអ៊ីតាលីដើម្បីចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាប Francis៕

ប្រតិកម្មទៅវិញ

ផ្សេងៗ