រុស្ស៊ី​ប្រកាស​បទ​ឈប់​បាញ់​រយៈពេល ៣​ថ្ងៃ​ក្នុង​ទិវា​ជ័យជម្នះ

(VOVWORLD) - វិមានក្រឹមឡាំងកាលពីថ្ងៃទី ២៨ ខែមេសា បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីនបានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះឈប់បាញ់រយៈពេល ៣ ថ្ងៃគឺចាប់ពីម៉ោង ១២៖០០ ថ្ងៃទី ៨ ឧសភា (ម៉ោង ១៦៖០០ ថ្ងៃទី ៧ ឧសភាតាមម៉ោងវៀតណាម) ដល់ថ្ងៃទី ១១ ឧសភា (ម៉ោង ១៦៖០០ ថ្ងៃទី ១០ ឧសភាតាមម៉ោងវៀតណាម) ។

បទឈប់បាញ់នេះ ចំនឹងឱកាសរំលឹកខួបលើកទី ៨០ ទិវាជ័យជម្នះលើហ្វាស៊ីសនិយម (1945-2025)។ សេចក្តីប្រកាសរបស់វិមានក្រឹមឡាំងបានឲ្យដឹងថា ទីក្រុងម៉ូស្គូជឿជាក់ថា អ៊ុយក្រែន "ត្រូវតែធ្វើដូច្នេះ" ហើយបានរំលឹកឡើងវិញនូវការត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាជាមួយទីក្រុងគៀវ ដើម្បីបញ្ឈប់ជម្លោះដោយគ្មានលក្ខខណ្ឌជាមុន។ លើសពីនេះ ទីក្រុងម៉ូស្គូក៏បានសង្កត់ធ្ងន់លើតម្រូវការលុបបំបាត់ "មូលហេតុដើម" នៃវិបត្តិ។

រុស្ស៊ី​ប្រកាស​បទ​ឈប់​បាញ់​រយៈពេល ៣​ថ្ងៃ​ក្នុង​ទិវា​ជ័យជម្នះ - ảnh 1ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ រូបថត៖ TASS 

សេចក្តីប្រកាសបានកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងឆ្លើយតបយ៉ាងសមស្រប ក្នុងករណីដែលមានការរំលោភលើបទឈប់បាញ់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ