រុស្ស៊ីមិនផ្លាស់ប្តូរលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមការចរចាជាមួយអ៊ុយក្រែនទេ
(VOVWORLD) - រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃទី ៨ ខែធ្នូថា លក្ខខណ្ឌសម្រាប់ការចាប់ផ្តើមការចរចាជាមួយអ៊ុយក្រែននៅតែមិនផ្លាស់ប្តូរ ហើយបានចាត់ទុកថា ទីក្រុងគៀវជាភាគីដែលបដិសេធមិនអង្គុយនៅតុចរចា។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបថត៖ IRNA/TTXVN) |
សេចក្តីប្រកាសរបស់រុស្ស៊ីត្រូវបានធ្វើឡើងក្នុងបរិបទដែលមុននោះ នៅថ្ងៃដ៏ដែល (៨ ធ្នូ) ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានឲ្យដឹងថា មេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky ចង់បានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ី។ នៅលើវេទិកាសង្គមការពិត (Truth Social) លោក Trump បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ រវាងអ៊ុយក្រែននិងរុស្ស៊ី ហើយបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវចាប់ផ្តើមការចរចាររវាងប្រទេសដែលមានជម្លោះ ដើម្បីរាំងស្កាត់ផលវិបាក។ កន្លងមក លោក Trump មានជំនួបបីដងជាមួយប្រធានាធិបតីបារាំង និងប្រធានាធិបតីអ៊ុយក្រែន នៅទីក្រុងប៉ារីស កាលពីថ្ងៃទី៧ ខែធ្នូ។
ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំខាងលើ រដ្ឋបាលជិតផុតអាណត្តិរបស់ប្រធានា ធិបតីអាមេរិក លោក Joe Biden បានប្រកាសកញ្ចប់ជំនួយយោធាថ្មី ដែលមានតម្លៃ ៩៨៨ លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន។ មន្ទីរបញ្ចកោណបានឲ្យដឹងថា កញ្ចប់ជំនួយរួមមានយន្តហោះគ្មានមនុស្សបើក គ្រាប់រំសេវសម្រាប់បាញ់មីស៊ីល HIMARS រួមជាមួយនឹងឧបករណ៍ និងគ្រឿងបន្លាស់សម្រាប់ប្រព័ន្ធកាំភ្លើងធំ រថក្រោះ និងរថពាសដែកផងដែរ៕