លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍឧស្សាហកម្ម Semiconductor
(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែសីហា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ប្រធាន គណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍឧស្សាហកម្ម Semiconductor (គណៈកម្មាធិការ ដឹកនាំ) បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការដឹកនាំ។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
កិច្ចប្រជុំ នេះធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) ហើយបានតភ្ជាប់ តាមប្រព័ន្ធវីដេអូជាមួយខេត្ត ទីក្រុង សាកលវិទ្យាល័យ វិទ្យាស្ថាន និងមណ្ឌលបច្ចេកវិទ្យា ខ្ពស់មួយចំនួន។
នៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍបញ្ញាសិប្បនិមិត្ត (AI) ដោយឈរលើមូលដ្ឋានទិន្នន័យនៃបញ្ញាមនុស្សវៀតណាម ពឹងផ្អែកយ៉ាងច្រើនលើឧស្សាហកម្ម semiconductor ដូច្នេះ គណៈប្រតិភូត្រូវផ្តោត លើការវិភាគ និងវាយតម្លៃអំពីអាទិភាពជាយុទ្ធសាស្ត្រនានា ដើម្បីជំរុញការអភិវឌ្ឍ ឧស្សាហកម្ម semiconductor ជាពិសេសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការទាក់ទាញវិនិយោគ ការកៀរគរធនធាន ការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម semiconductor។ លើសពីនេះ ក៏ចាំបាច់ត្រូវស្នើឱ្យមាន គំរូសហប្រតិបត្តិការរវាងរដ្ឋ សាលារៀន និងសហគ្រាសក្នុងការអភិវឌ្ឍឧស្សាហកម្ម semiconductor ដើម្បីឱ្យវៀតណាមអាចឈានឡើងយ៉ាងឆាប់រហ័សក្នុងឧស្សាហកម្ម semiconductor ផងដែរ៕
ឧស្សាហកម្ម semiconductor របស់វៀតណាមសម្រេចបានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដោយចូលរួមកាន់តែស៊ីជម្រៅជាបណ្ដើរៗទៅក្នុងដំណាក់កាល semiconductor ដែលមានមូលដ្ឋានគ្រឹះនោះ គឺការរចនា ការធ្វើតេស្ត និងការវេចខ្ចប់មីក្រូឈីប។ ជាក់ស្ដែង វៀតណាមបច្ចុប្បន្នមានសហគ្រាសរចនាមីក្រូឈីបជាង ៥០ ជាមួយនឹងជួរវិស្វករប៉ាន់ប្រមាណ ៧០០០ នាក់; ដំណាក់កាលវេចខ្ចប់ ធ្វើតេស្តមីក្រូឈីប និងផលិតឧបករណ៍និងសម្ភារៈ semiconductor មានសហគ្រាសប្រហែល ១៥ ជាមួយនឹងវិស្វករប្រហែល ៦០០០ នាក់ ដោយមិនរាប់បញ្ចូលអ្នកបច្ចេកទេសជាង ១ ម៉ឺននាក់ទៀតទេ។