លោក​ប្រធានាធិបតី Trump ព្រមាន​ដាក់ពន្ធ​បន្ទាប់បន្សំលើប្រេងរ៉ែរបស់​រុស្ស៊ី ប្រសិនបើមិន​សម្រេចបាន​កិច្ចព្រមព្រៀងលើបញ្ហា​អ៊ុយក្រែន

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ៣០ ខែមីនាបានប្រកាសថា លោកនឹងដាក់ពន្ធបន្ទាប់បន្សំលើការនាំចេញប្រេងរ៉ែរបស់រុស្ស៊ីទាំងអស់ ប្រសិនបើមិនសម្រេចបានកិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ដើម្បីបញ្ឈប់ជម្លោះនៅអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ជាមួយ NBC លោក Trump បានឲ្យដឹងថា "ប្រសិនបើរុស្ស៊ី និងខ្ញុំមិនអាចឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់ជម្លោះនៅអ៊ុយក្រែនទេ ហើយប្រសិនបើខ្ញុំគិតថាវាជាកំហុសរបស់រុស្ស៊ី ខ្ញុំនឹងដាក់ពន្ធបន្ទាប់បន្សំលើប្រេងរ៉ែទាំងអស់ដែលនាំចេញពីរុស្ស៊ី"។

លោក​ប្រធានាធិបតី Trump ព្រមាន​ដាក់ពន្ធ​បន្ទាប់បន្សំលើប្រេងរ៉ែរបស់​រុស្ស៊ី ប្រសិនបើមិន​សម្រេចបាន​កិច្ចព្រមព្រៀងលើបញ្ហា​អ៊ុយក្រែន - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានកាលពីថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២៥។ រូបថត៖ THX/TTXVN

មេដឹកនាំអាមេរិកក៏បានប្រកាសថា លោកនឹងហាមឃាត់អ្នកនាំចូលប្រេងរ៉ែពីរុស្ស៊ីទាំងអស់មិនឲ្យធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិក ប្រសិនបើមិនឈានដល់កិច្ចព្រមព្រៀងជាមួយក្រុងម៉ូស្គូ។ លោក Trump បានសង្កត់ធ្ងន់ថា "យើងនឹងយកពន្ធពី ២៥ ទៅ ៥០% លើប្រេងរ៉ែទាំងអស់" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ