លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយជាលើកដំបូងនៅសម្ព័ន្ធអារ៉ាប់

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប នាព្រឹក ថ្ងៃទី៤ ខែសីហា តាមម៉ោងក្នុងតំបន់ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បាន អញ្ជើញទៅទស្សនា និងថ្លែងសុន្ទរកថាគោលនយោបាយនៅទីស្នាក់ការសម្ព័ន្ធអារ៉ាប់ នៅទីក្រុងគែរ។ នេះជាលើកទីមួយហើយដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស និងរដ្ឋ វៀតណាមអញ្ជើញថ្លែងសុន្ទរកថានៅសម្ព័ន្ធអារ៉ាប់។

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយជាលើកដំបូងនៅសម្ព័ន្ធអារ៉ាប់ - ảnh 1លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយជាលើកដំបូងនៅសម្ព័ន្ធអារ៉ាប់ នៅទីក្រុងគែរ។ រូបថត៖ VOV

នៅដើមសុន្ទរកថា លោកប្រធានរដ្ឋ លឿង គឿង បានរំលឹក ឡើងវិញនូវប្រវត្តិនៃ ចំណងសាមគ្គីភាពដ៏ជិតស្និទ្ធ និងមិត្តភាពជាប្រពៃណីដ៏ថ្លៃថ្លារវាងវៀតណាម និង បណ្តាប្រទេសអារ៉ាប់ ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលតស៊ូដើម្បីឯករាជ្យជាតិ និងការអភិវឌ្ឍនៃភាគីនីមួយៗ។ យោងតាមលោកប្រធានរដ្ឋ កម្លាំងរបស់បណ្ដាប្រជា ជាតិស្ថិតនៅក្នុងស្មារតីសាមគ្គីភាព ហើយវៀតណាម រួមជាមួយបណ្តាប្រទេសអារ៉ាប់ មានមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីនាំទំនាក់ទំនងទ្វេភាគីឈានចូលក្នុងជំពូកថ្មីមួយ។ ដោយវាយតម្លៃថា ពិភពលោកកំពុងជួបប្រទះនឹងបញ្ហាប្រឈមដែលមិនធ្លាប់មាន ពីមុនមក ជាមួយនឹងចំណុចក្តៅគគុកសន្តិសុខប្រពៃណីនៅក្នុងតំបន់ជាច្រើនលើ ពិភពលោកនៅតែរងការជាប់គាំង ខណៈដែលបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី កាន់តែធ្ងន់ធ្ងរ ជាពិសេសការប្រែប្រួលអាកាសធាតុ សន្តិសុខប្រភពទឹកសន្តិសុខ ស្បៀងអាហារ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត លោកប្រធានរដ្ឋ លឿង គឿង មាន បំណងថា វៀតណាមនិងបណ្ដាប្រទេសអារ៉ាប់ពង្រឹងសាមគ្គីភាព លើកកំពស់ទង់នៃពហុភាគីនិយម រួមចំណែកយ៉ាងសកម្មក្នុងការកសាងសណ្តាប់ធ្នាប់សេដ្ឋកិច្ច នយោបាយពិភពលោក ប្រកបដោយសមភាពនិងយុត្តិធម ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

ដោយចាត់ទុកថា ចាំបាច់ត្រូវធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ លោកប្រធានរដ្ឋ លឿង គឿង បានចង្អុលបង្ហាញ យ៉ាងច្បាស់ថា សេដ្ឋកិច្ចនៃភាគីទាំងពីរមានការបំពេញបន្ថែមឲ្យគ្នាយ៉ាងល្អ ហើយអាច រួមគ្នាជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបវិវត្តកម្មឌីជីថល។ វៀតណាម និងប្រទេសអារ៉ាប់នានាក៏អាចជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការក្នុងការ អភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ វាយោអគ្គីសនី ការផលិតអ៊ីដ្រូសែនបៃតង និងបច្ចេក វិទ្យាស្តុកថាមពល។ លើសពីនេះ ភាគីទាំងពីរក៏ត្រូវជំរុញយ៉ាងសកម្មនូវកម្មវិធីសហ ប្រតិបត្តិការពលកម្ម អប់រំ និងបណ្តុះបណ្តាល ការផ្លាស់ប្តូរវប្បធម៌និងសិល្បៈផងដែរ៕

សម្ព័ន្ធអារ៉ាប់គឺជាអង្គការអន្តររដ្ឋនៃបណ្តាប្រទេសអារ៉ាប់នៅក្នុងតំបន់អាហ្រ្វិកខាងជើង តំបន់ស្នែងអាហ្វ្រិក និងឧបទ្វីបអារ៉ាប់ ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៥ និងមានទីស្នាក់ការនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប។ សម្ព័ន្ធអារ៉ាប់មានសមាជិកចំនួន ២២ ប្រទេស ក្នុងនោះប្រទេសជាច្រើនមានអទ្ធិពលដ៏ធំធេង និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ ដូចជា៖ អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE)។ ក្នុងខែកក្កដា ឆ្នាំ២០២៣ វៀតណាម និងសម្ព័ន្ធអារ៉ាប់បានបង្កើតយន្តការសហប្រតិបត្តិការរវាងក្រសួងការបរទេសវៀតណាម និងលេខាធិការដ្ឋានសម្ព័ន្ធអារ៉ាប់។

ប្រតិកម្មទៅវិញ

ផ្សេងៗ