លោកអគ្គលេខាបក្ស តូ ឡឹម ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងគណៈប្រតិភូសមាជិកសភាទីក្រុងហាណូយ មណ្ឌលបោះឆ្នោតលេខ ១ បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅខណ្ឌ Ba Dinh, Hai Ba Trung និង Dong Da មុនសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១៥។

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយ - ảnh 1លោកអគ្គលេខាបក្ស តូ ឡឹម ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយ។ (រូបថត៖ VOV)

បន្ទាប់ពីបានស្តាប់មតិយោបល់របស់អ្នកបោះឆ្នោត លោកអគ្គលេខាបក្ស តូ ឡឹម បានចែករំលែកថា ក្នុងបរិបទដែលពិភពលោក និងតំបន់មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ រួមទាំងផលប៉ះពាល់យ៉ាងខ្លាំងនៃគោលនយោបាយពន្ធថ្មីរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានដាក់ចេញបញ្ហាប្រឈមថ្មីៗជាច្រើន។ ទោះបីជាមានការលំបាកក៏ដោយ ប៉ុន្តែវៀតណាមនៅតែប្រកាន់ខ្ជាប់នូវគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួន។

ពាក់ព័ន្ធនឹងការរៀបចំអង្គភាពរដ្ឋបាល និងអាជ្ញាធរមូលដ្ឋានពីរកម្រិតនោះ លោកអគ្គលេខាបក្ស តូ ឡឹម មានប្រសាសន៍ថា ការងារពាក់ព័ន្ធទាំងអស់កំពុងត្រូវបានអនុវត្តន៍យ៉ាងប្រញាប់ប្រញាល់ ហើយវឌ្ឍនភាពត្រូវបានត្រួតពិនិត្យ និងគ្រប់គ្រងជារៀងរាល់ថ្ងៃ។ អាជ្ញាធរមូលដ្ឋានបន្ទាប់ពីការរៀបចំ ត្រូវតែធានាឱ្យមានការបង្រួម មានប្រសិទ្ធភាព ភាពស្និទ្ធស្នាលជាមួយប្រជាជន បំពេញតម្រូវការនៃអភិបាលកិច្ចសង្គមទំនើប និងសម្រេចបាននូវគោលដៅកំណើនយ៉ាងឆាប់រហ័ស និងនិរន្តរភាព; បង្កើតឋានៈនិងកម្លាំងថ្មីសម្រាប់ភារកិច្ចធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេស; បង្កើតសន្ទុះ និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច; ថែទាំជីវភាពខាងសម្ភារៈ និងខាងស្មារតីរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់លើភារកិច្ចសំខាន់ៗចំនួនបីរបស់ប្រទេសជាតិ។ នោះគឺការពារយ៉ាងរឹងមាំនូវមាតុភូមិវៀតណាមប្រកបដោយស្ថិរភាព និងសន្តិភាព; អភិវឌ្ឍន៍ប្រទេសជាតិឲ្យសម្រេចបាននូវគោលដៅដែលបានកំណត់ត្រឹមឆ្នាំ ២០៣០ និងឆ្នាំ ២០៤៥ - ១០០ ឆ្នាំនៃរដ្ឋវៀតណាមឯករាជ្យ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់; លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនលើគ្រប់ទិដ្ឋភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ