លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម
(VOVWORLD) - តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀត ណាម លោក តូ ឡឹម និងប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លឿង គឿង ថ្ងៃនេះ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត ចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅវៀតណាម (ថ្ងៃទី ១៤-១៥ ខែមេសា)។
លោកអគ្គលេខាបក្ស តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ក្នុងខែសីហា ឆ្នាំ ២០២៤ (រូបថត៖ VOV) |
ប្រព្រឹត្តទៅក្នុងឱកាស “ឆ្នាំជួបប្រាស្រ័យមនុស្សសាស្ត្រ” រំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ចិន (១៩៥០ - ២០២៥) និងមិនទាន់គម្រប់មួយឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិនរបស់អគ្គលេខាបក្ស លោកតូ ឡឹម ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីនពីង គឺជាព្រឹត្តិការណ៍នយោបាយការបរទេសដ៏សំខាន់របស់បក្សទាំងពីរ និងប្រទេសទាំងពីរ មានអត្ថន័យយុទ្ធសាស្ត្រ ជះឥទ្ធិពលយូរអង្វែងដល់ការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-ចិនក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឈានចូលយុគសម័យថ្មី យុគសម័យថ្មីនៃការអភិវឌ្ឍ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោកប៊ុយ ថាញ់សឺន បានមានប្រសាសន៍ថា៖ “ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមទន្ទឹងរង់ចាំ និងរំពឹងថា ដំណើរទស្សនកិច្ចនេះនឹងសម្រេចបានលទ្ធផលនៅក្នុងទិដ្ឋភាពមួយចំនួនដូចជា៖ បង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់ ជាពិសេសទំនាក់ទំនងជាប្រចាំរវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ តាមរយៈការពង្រឹងថែមទៀតនូវមូលដ្ឋានគ្រឹះនៃទំនុកចិត្តនយោបាយ ចែករំលែកបទពិសោធន៍ក្នុងអភិបាលកិច្ច និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងតម្រង់ទិសសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងសុខដមរម្យនានៃស្ថានភាពទ្វេភាគីក្នុងបរិបស្ថានភាពអន្តរជាតិនិងតំបន់នៅមានបម្រែបម្រួលយ៉ាងស្មុគស្មាញ”៕