លុបចោលបទប្បញ្ញត្តិមិនសម​ស្រប ដើម្បីឱ្យសេដ្ឋកិច្ចឯកជន "ហោះឡើង"

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ឧសភា បន្តកម្មវិធីក្នុងសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ គណៈប្រតិភូបានពិភាក្សានៅសាលប្រជុំ អំពី៖ សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីយន្តការនិងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីយន្តការ និងគោលនយោបាយពិសេសមួយចំនួន បង្កើតរបក់គំហើញក្នុងការកសាងនិងអនុវត្តន៍ច្បាប់។
លុបចោលបទប្បញ្ញត្តិមិនសម​ស្រប ដើម្បីឱ្យសេដ្ឋកិច្ចឯកជន ទិដ្ឋភាពទូទៅនៃសម័យប្រជុំ។ រូបថត៖ quochoi.vn

ទាក់ទិននឹងសេចក្តីព្រាងយន្តការនិងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន គណៈប្រតិភូបានអះអាងថា សេចក្តីព្រាងនេះបានដាក់ចេញនូវគោលនយោបាយសំខាន់ៗជាច្រើនរបស់បក្ស ដែលបានដាក់ចេញក្នុងសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយ ដោយកំណត់សេដ្ឋកិច្ចឯកជនជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។ ទោះយ៉ាងណាក៏ដោយ គណៈប្រតិភូបានចាត់ទុកថា ដើម្បីឲ្យសេចក្តីសម្រេចចិត្តបានឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវមានគោលនយោបាយពិសេសនិងរបក់គំហើញជាក់លាក់; ត្រូវលុបចោលបទប្បញ្ញត្តិដែលមិនសមស្របដើម្បីឱ្យសេដ្ឋកិច្ចឯកជន "ហោះឡើង"។ លោកស្រី Tran Thi Van សមាជិកាសភាខេត្ត Bac Ninh បានស្នើថា៖ 

លុបចោលបទប្បញ្ញត្តិមិនសម​ស្រប ដើម្បីឱ្យសេដ្ឋកិច្ចឯកជន លោកស្រី Tran Thi Van សមាជិកាសភាខេត្ត Bac Ninh ថ្លែងមតិ។ រូបថត៖ quochoi.vn

“លក្ខណៈពិសេសនៃសហគ្រាសចាប់ផ្តើមអា  ជីពវានុវត្តន៍ គឺទាមទារឲ្យមានទុនវិនិយោគច្រើននិងរយៈពេលដ៏យូរ ដើម្បីស្រាវជ្រាវនិងអភិវឌ្ឍផលិតផល សាកល្បងគំរូអាជីវកម្ម កសាងបច្ចេកវិទ្យាជ្រើសរើសនិងរក្សាធនធានមនុស្សគុណភាពខ្ពស់។ សូមស្នើរឲ្យគោលនយោបាយពន្ធត្រូវតែរៀបចំឡើងតាមទិសដៅរួមដំណើរជាមួយសហគ្រាសក្នុងដំណាក់កាលបង្កើតនិងការប្រមូលធនធានបឋម ហើយការពន្យាលរយៈពេលលើកលែងនិងកាត់បន្ថយពន្ធ នឹងបង្កើតឱកាសហិរញ្ញវត្ថុដ៏សំខាន់ដើម្បីជួយសហគ្រាសផ្តោតធនធានលើនវានុវត្តន៍”។

នាព្រឹកថ្ងៃដដែល រដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីយន្តការនិងគោលនយោបាយពិសេសមួយចំនួន បង្កើតរបក់គំហើញក្នុងការកសាងនិងអនុវត្តន៍ច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ