វៀតណាម ស្ថិតក្នុងពូល B វគ្គជម្រុះនៃ​ការ​ប្រកួ​ត​បាល់ទាត់នារី U20 អាស៊ី​ ២០២៦

(VOVWORLD) - សហព័ន្ធកីឡាបាល់ទាត់វៀតណាមបានឲ្យដឹងថា យោងតាមលទ្ធផលចាប់ឆ្នោត ក្រុមបាល់ទាត់នារី U20 វៀតណាម ស្ថិតក្នុងពូល B នៃវគ្គជម្រុះការប្រកួតបាល់ទាត់នារី U20 អាស៊ី ២០២៦(AFC U20 Women's Asian Cup ២០២៦) ក្នុងនាមជាម្ចាស់ផ្ទះ រួមជាមួយនឹងគូប្រកួត៖ U20 Kyrgyzstan, U20 ហុងកុង (ចិន) និង U20 សិង្ហបុរី។ ពិធីចាប់ឆ្នោតបានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៨ មេសា នៅទីស្នាក់ការកណ្តាលនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
វៀតណាម ស្ថិតក្នុងពូល B វគ្គជម្រុះនៃ​ការ​ប្រកួ​ត​បាល់ទាត់នារី U20 អាស៊ី​ ២០២៦ - ảnh 1ក្រុមបាល់ទាត់នារី U20 វៀតណាម នៅវគ្គផ្តាច់ព្រ័ត្រ AFC U20 Women's Asian Cup ២០២៤។ រូបថត៖ VFF

ការប្រកួតវគ្គជម្រុះឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២-១០ ខែសីហា ដោយប្រមូលផ្តុំក្រុមបាល់ទាត់នារីចំនួន ៣៣ ចូលរួមប្រកួតប្រជែងដណ្ដើមសំបុត្រចំនួន ១១ សន្លឹក ទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅប្រទេសថៃក្នុងឆ្នាំ ២០២៦។ ក្រុមទាំងនេះ នឹងប្រកួតប្រជែងក្នុងទម្រង់វិលជុំនៅទីតាំងក្នុងប្រទេសប៊ូតង់ ចិន ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន និងវៀតណាម។ ក្រុមដែលឈ្នះលេខ១ក្នុងពូល រួមជាមួយក្រុមចំណាត់ថ្នាក់លេខ២ ចំនួន ៣ នឹងចូលរួមជាមួយក្រុមម្ចាស់ផ្ទះថៃ ចូលរួម Top ១២ ដែលចូលរួមក្នុងការប្រកួត AFC U20 Women's Asian Cup ២០២៦ ដែលប្រព្រឹត្តទៅពីថ្ងៃទី ១ ដល់ ១៨ ខែមេសា ឆ្នាំ ២០២៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ