វៀតណាមកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 មួយនាក់ទៀតដែលវិល ត្រឡប់មកពីរុស្ស៊ី

(VOVWORLD) - អ្នកជម្ងឺ ទី៣៧៣” ជាបុរសម្នាក់ មានអាយុ៥៣ឆ្នាំ ដែលវិលត្រឡប់មកវៀតណាមវិញ កាលពីថ្ងៃទី៩ កក្កដា តាមជើងហោះហើរ VN506 ពីរុស្ស៊ី ហើយត្រូវបានជូន ទៅធ្វើចត្តាឡីស័គបន្ទាប់ពីចូលមកប្រទេសភ្លាមៗ។ 

នាព្រឹកថ្ងៃទី១៤ កក្កដា ក្រសួងសុខាភិបាលវៀតណាមបានកត់ត្រា ករណីឆ្លង nCoV មួយនាក់ទៀតដែលវិលត្រឡប់មកពីរុស្ស៊ី។ “អ្នកជម្ងឺ ទី៣៧៣” ជាបុរសម្នាក់ មានអាយុ៥៣ឆ្នាំ ដែលវិលត្រឡប់មក វៀតណាមវិញ កាលពីថ្ងៃទី៩ កក្កដា តាមជើងហោះហើរ VN506 ពីរុស្ស៊ី ហើយត្រូវបានជូន ទៅធ្វើ ចត្តាឡីស័គបន្ទាប់ពីចូលមកប្រទេសភ្លាមៗ។ អ្នកជម្ងឺរូបនេះកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យពហុវិជ្ជាខេត្ត Ca Mau។

ដូច្នេះហើយ ចំនួនករណីឆ្លង Covid-19 សរុបនៅវៀតណាមមាន ៣៧៣នាក់ ក្នុងនោះ៣៥២នាក់បានជាសះស្បើយ។ ក្នុងអំឡុងពេល៨៩ថ្ងៃ កន្លងមកវៀតណាមមិនកត់ត្រាករណីឆ្លងជម្ងឺណាមួយក្នុង សហគមន៍នោះឡើយ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ