វៀតណាមជាដៃគូសំខាន់នាំមុខរបស់ម៉ាឡេស៊ីនៅក្នុងតំបន់

(VOVWORLD) - នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)  ក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី២ នៅទីក្រុងហាណូយ។

វៀតណាមជាដៃគូសំខាន់នាំមុខរបស់ម៉ាឡេស៊ីនៅក្នុងតំបន់ - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ  និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម  (រូបថត៖ VGP/Nhat Bac)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនាពេលថ្មីៗនេះ។ ទាក់ទិននឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់តាមរយៈបណ្តាញនានា; រៀបចំកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការចម្រុះវៀតណាម-ម៉ាឡេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេសឆ្នាំ ២០២៥; អនុម័តយ៉ាងឆាប់ៗនូវកម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដំណាក់កាល ២០២៥-២០២៨; ឆ្ពោះទៅការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យហាឡាល់; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍...។

អញ្ជើញពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពហុភាគីនិងក្នុងតំបន់ ភាគីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក និងជាមួយបណ្តាប្រទេសអាស៊ាន  ដើម្បីកសាងអាស៊ានឯកភាព និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងប្លុក និងលើកកម្ពស់តួនាទីមជ្ឈភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាយុទ្ធសាស្ត្រក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ