វៀតណាមជំរុញវិធីសាស្រ្តអភិក្រមគ្រប់ជ្រុងជ្រោយអំពីសិទ្ធិមនុស្សក្នុងអាស៊ាន

(VOVWORLD) - នាថ្ងៃទី ៨ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានចាប់ផ្ដើមតាមរយៈសកម្មភាពសំខាន់ៗ ចំនួនពីរ គឺកិច្ចសន្ទនាជាមួយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស (AICHR) និងកិច្ចប្រជុំគណៈកម្មការសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ(SEANWFZ)។ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងការបរទេសលោក  ប៊ុយ ថាញ់សឺន បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណា មចូលរួមរាល់សកម្មភាពនេះ។

វៀតណាមជំរុញវិធីសាស្រ្តអភិក្រមគ្រប់ជ្រុងជ្រោយអំពីសិទ្ធិមនុស្សក្នុងអាស៊ាន - ảnh 1ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ប៊ុយ ថាញ់ សឺន នៅសម័យសន្ទនា (រូបថត៖ VOV)

ក្នុងកិច្ចសន្ទនាជាមួយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក ប៊ុយ ថាញ់ សឺន បានសង្កត់ធ្ងន់ថា ការជំរុញនិងធានាសិទ្ធិមនុស្សគឺមានលក្ខណៈអន្តរផ្នែក  ដែលទាមទារឱ្យមានវិធីសាស្រ្តអភិក្រមគ្រប់ជ្រុងជ្រោយ និងបង្កើនការសម្របសម្រួលរវាង AICHR និងទីភ្នាក់ងារឯកទេស។ លោក ប៊ុយ ថាញ់ សឺន ក៏បានជម្រាបថា វៀតណាមនឹងរៀបចំសិក្ខាសាលានៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ស្តីពីសិទ្ធិអ្នកធ្វើដំណើរតាមសមុទ្រនៅចុងឆ្នាំនេះ។

នៅក្នុងកិច្ចប្រជុំគណៈកម្មាការសន្ធិសញ្ញា SEANWFZ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ប៊ុយ ថាញ់ សឺន បានស្នើថា ចាំបាច់ត្រូវបន្តរក្សាដំណើរការសន្ទនារបស់អាស៊ានជាមួយប្រទេសកម្មសិទ្ធិអាវុធនុយក្លេអ៊ែរ សំដៅឲ្យប្រទេសទាំងនេះ ចូលរួមចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញា SEANWFZ។ វៀតណាមកំពុងបំពេញយ៉ាងសកម្មនូវបែបបទផ្ទៃក្នុងដែលទាក់ទង នឹងការចូលរួមរបស់ទីម័រខាងកើតនៅក្នុងសន្ធិសញ្ញា SEANWFZ នាពេលឆាប់ៗខាងមុខ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក ប៊ុយ ថាញ់ សឺន មានប្រសាសន៍ថា វៀតណាមនឹងកាន់តួនាទីជាប្រធាននៃសន្និសីទត្រួតពិនិត្យលើកទី ១១ នៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) នៅឆ្នាំ ២០២៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ