វៀតណាមដោះស្រាយយ៉ាងសកម្មនៅចំពោះមុខគោលនយោបាយពន្ធពីអាមេរិក
(VOVWORLD) - ក្នុងសន្និសីទកាសែតរដ្ឋាភិបាលប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៥ ខែមីនា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan បានចែករំលែកនូវព័ត៌មានមួយចំនួនអំពីផលប៉ះពាល់ នៃគោលនយោបាយពាណិជ្ជកម្ម របស់ប្រធានាធិបតីអាមេរិក Donald Trump លើវិស័យនាំចេញមួយចំនួនរបស់វៀតណាម។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan បានជូនដំណឹងអំពីការត្រៀមលក្ខណៈឆ្លើយតបទៅនឹងផលប៉ះពាល់នៃគោលនយោបាយពាណិជ្ជកម្មរបស់អាមេរិក (រូបថត៖ VGP/Nhat Bac) |
យោងតាមអនុរដ្ឋមន្ត្រី លោក Nguyen Sinh Nhat Tan មកទល់នឹងពេលនេះ ប្រធានាធិបតីអាមេរិកមានគោលនយោបាយមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងបញ្ហាដាក់ពន្ធដារ ការដាក់ពន្ធលើទំនិញទាំងអស់ក្នុងពិភពលោក ប៉ុន្តែទន្ទឹមនឹងនោះក៏មានទំនិញដែលមានអត្រាពន្ធផ្សេងៗគ្នា ហើយដាក់លើប្រទេសនីមួយៗ កម្រិតពន្ធផ្សេងៗគ្នា។ រដ្ឋាភិបាលវៀតណាមបានប្រមើលមើលយ៉ាងសកម្មចំពោះរឿងនេះ និងបានស្នើរចេញដំណោះស្រាយឆ្លើយតបផងដែរ។
“យើងមិនស្ថិតនៅខាងក្រៅ ហើយរងផលប៉ះពាល់ពីរឿងនេះទេ។ ទោះជាយ៉ាងណាក៏ដោយ យើងមិនមែនជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងនោះដែរ។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានធ្វើការសម្របសម្រួលភ្លាមៗជាមួយក្រសួង ស្ថាប័ននានា ហើយក្រសួង និងសាខាក៏បានសកម្មយ៉ាងខ្លាំងក្នុងការបញ្ជូនរបាយការណ៍រួម និងដោយឡែកដាក់ជូនរដ្ឋាភិបាល។ គម្រោងនឹងក្នុងខែមីនានេះ រដ្ឋាភិបាលនឹងបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីបញ្ហាស្នូលនិងដំណោះស្រាយសំខាន់ៗ”។
តាមការគ្រោងទុក នៅសប្តាហ៍ក្រោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នឹងជួបជាមួយតំណាងពាណិជ្ជកម្មអាមេរិក ដើម្បីពិភាក្សា និងបន្តទំនាក់ទំនងល្អរវាងវៀតណាម និងសហរដ្ឋអាមេរិក៕