វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយក្រុម​ប្រទេស BRICS និងសហគមន៍អន្តរជាតិក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល

(VOVWORLD) -  វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមជាមួយបណ្តាប្រទេសសមាជិក BRICS និងសហគមន៍អន្តរជាតិលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងកៀងគរប្រភពធនធានដើម្បីជំរុញបញ្ហាអាទិភាពរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន។
វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយក្រុម​ប្រទេស BRICS និងសហគមន៍អន្តរជាតិក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ១៩ មិថុនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស ដោយឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីវិធីរបស់វៀតណាមដើម្បីលើកកំពស់តួនាទីនិងឋានៈរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចទើបលេចចេញ (BRICS) បន្ទាប់ពីក្លាយជាប្រទេសដៃគូនៃយន្តការនេះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានចាត់ទុកថា ក្នុងនាមជាដៃគូ វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមជាមួយបណ្តាប្រទេសសមាជិក BRICS និងសហគមន៍អន្តរជាតិលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងកៀងគរប្រភពធនធានដើម្បីជំរុញបញ្ហាអាទិភាពរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ដូចជា៖ ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការទាញយកអត្ថប្រយោជន៍ពីវឌ្ឍនភាពនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍន៍ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រួមចំណែកដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។

វៀតណាមក៏បានត្រៀមខ្លួនជាស្រេច សម្របសម្រួលនិងតភ្ជាប់កម្មវិធីសហប្រតិបត្តិការខាងលើរបស់ក្រុម BRICS ជាមួយនឹងយន្តការពហុភាគីពាក់ព័ន្ធ តាមនោះ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ក៏ដូចជាពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ