វៀតណាមបញ្ជាក់ជំហររបស់ខ្លួនក្នុងការប្រកួតប្រជែងគណិតវិទ្យាអាស៊ី - AIMO ២០២៥
Tuan Nhat-Ngoc Huan /VOV ប្រចាំប្រទេសជប៉ុន -  
(VOVWORLD) - នៅរសៀលថ្ងៃទី ៥ ខែសីហា នៅទីក្រុង Chiba ប្រទេសជប៉ុនបានប្រព្រឹត្តទៅពិធីប្រគល់រង្វាន់នៃការប្រកួតប្រជែងគណិតវិទ្យាអាស៊ី (AIMO) ២០២៥។ នៅ AIMO ២០២៥នេះ បេក្ខជនវៀតណាមចំនួន ២២ នាក់បានឈ្នះរង្វាន់រួមមានជើងឯកចំនួន ១; មេ ដាយមាស ចំនួន ១០គ្រឿង; មេដាយប្រាក់ ចំនួន ៧គ្រឿង និងមេដាយសំរឹទ្ធចំនួន ៥ គ្រឿង។
ប្រគល់ពានរង្វាន់ជើងឯកដល់បេក្ខជនវៀតណាម រូបថត៖ VOV-តូក្យូ) |
លោក Bui Van Phuong ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុន Tien Phong ប្រធានគណៈប្រតិភូ AIMO វៀតណាម ២០២៥ បានឲ្យដឹងថា៖ “ថ្វីត្បិតតែពេលវេលាខ្លីណាស់ មានតែ២ខែប៉ុណ្ណោះ ប៉ុន្តែយើងអាចរៀបចំការប្រកួតថ្នាក់ជាតិ ដោយជ្រើសរើសបេក្ខជនចំនួន ២២រូប ក្នុងចំណោមបេក្ខជនចំនួន ២.៥០០នាក់ ដើម្បីចូលរួមក្នុងការប្រកួតនេះ។ អ្វីដែលពិសេសនោះគឺឆ្នាំនេះ គណៈប្រតិភូវៀតណាមមានបេក្ខជនចូលរួមតិចជាងគេ ប៉ុន្តែបេក្ខជនឈ្នះទាំង១០០%។ នេះជាសមិទ្ធផលដែលមិននឹកស្មានដល់ ហួសពីការគិតដំបូងរបស់គណៈកម្មការរៀបចំ”។
AIMO ២០២៥ មានការចូលរួមពីបេក្ខជនជាង ៣.៥០០ នាក់មកពី ២១ ប្រទេស និងក្នុងតំបន់អាស៊ី។ នេះគឺជាការប្រកួតគណិតវិទ្យាអន្តរជាតិដ៏មានកិត្យានុភាព និងធំជាងគេមួយនៅក្នុងភាសាអង់គ្លេសនៅក្នុងតំបន់ ដែលរៀបចំដោយគណៈកម្មាធិការអូឡាំពិកអាស៊ី ដែលមានទីស្នាក់ការនៅទីក្រុងហុងកុង ចាប់តាំងពីឆ្នាំ ២០១២។ វៀតណាមបានចូលរួមជាមួយ AIMO ក្នុងឆ្នាំ ២០១៩ ហើយបានបញ្ជាក់ពីឋានៈរបស់ខ្លួនយ៉ាងឆាប់រហ័សជាមួយនឹងមេដាយរាប់រយគ្រឿង៕
Tuan Nhat-Ngoc Huan /VOV ប្រចាំប្រទេសជប៉ុន