វៀតណាមសម្តែងការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តនៅលើពិភពលោក

(VOVWORLD) - កិច្ចសន្ទនារវាងអគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) និងប្រទេសសមាជិក G77 និងចិនស្តីពីបញ្ហាប្រឈមនាពេលបច្ចុប្បន្នចំពោះពាណិជ្ជកម្ម និងការអភិវឌ្ឍអន្តរជាតិបានប្រព្រឹត្តទៅនាថ្ងៃទី ២៧ មីនា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្ត ក៏ដូចជានិន្នាការកើនឡើងនៃវិធានការសងសឹក ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា សម្រាប់វៀតណាម អនាគតនៃពាណិជ្ជកម្មអន្តរជាតិគឺអាស្រ័យទៅលើកត្តាសំខាន់ៗចំនួនបី៖ ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មដោយយុត្តិធម៌ និងពហុភាគី ដើម្បីឲ្យប្រទេសទាំងអស់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានផលប្រយោជន៍ពីក្របខណ្ឌពាណិជ្ជកម្មសកល ប្រកបដោយតុល្យភាពនិងវិបុលភាព។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានថ្លែងអំណរគុណចំពោះប្រទេសនានាដែលបានជួយឧបត្ថម្ភវៀតណាមធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រី UNCTAD លើកទី១៦ ហើយសង្ឃឹមថា បណ្តាប្រទេសនានានឹងចូលរួមយ៉ាងសកម្ម និងរួមចំណែកដល់ជោគជ័យនៃសន្និសីទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ