វេទិកាសកលនៃបញ្ញវន្តវៀតណាមវ័យក្មេងលើកទី៦៖ ស្ពានតភ្ជាប់បញ្ញា គោលនយោបាយ និងការអភិវឌ្ឍ

(VOVWORLD) - វេទិកាឆ្នាំនេះទទួលបានការយកចិត្តទុកដាក់ពីអង្គការជាច្រើន និងបញ្ញវន្តវៀតណាមយ៉ាងច្រើនកុះករលើទូទាំងពិភពលោក រួមទាំងប្រតិភូផ្លូវការចំនួន ២០១ នាក់ ប្រតិភូចូលរួមស្ដាប់ដោយផ្ទាល់ឬតាមអ៊ីនធឺណិតជាង ៣០០ នាក់ អ្នកវិទ្យាសាស្ត្រដ៏មានកិត្យានុភាពចំនួន ១៥ នាក់ដែលចូលរួមក្នុងក្រុមប្រឹក្សាពិគ្រោះយោបល់។

វេទិកាសកលនៃបញ្ញវន្តវៀតណាមវ័យក្មេងលើកទី៦៖ ស្ពានតភ្ជាប់បញ្ញា គោលនយោបាយ និងការអភិវឌ្ឍ - ảnh 1សន្និសីទសារព័ត៌មានអំពីវេទិកាសកលនៃបញ្ញវន្តវៀតណាមវ័យក្មេងលើកទី៦។ (រូបថត៖ TTXVN)

ដោយមានប្រធានបទ “បញ្ញវន្តវៀតណាមវ័យក្មេងជុំវិញពិភពលោក រួមជាមួយប្រទេសជាតិឈានចូលយុគសម័យថ្មី” វេទិកាសកលលើកទី៦ នៃបញ្ញវន្តវៀតណាមវ័យក្មេងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែកក្កដា នៅទីក្រុងហាណូយ។ វេទិកាឆ្នាំនេះទទួលបានការយកចិត្តទុកដាក់ពីអង្គការជាច្រើន និងបញ្ញវន្តវៀតណាមយ៉ាងច្រើនកុះករលើទូទាំងពិភពលោក រួមទាំងប្រតិភូផ្លូវការចំនួន ២០១ នាក់ ប្រតិភូចូលរួមដោយផ្ទាល់ឬតាមអ៊ីនធឺណិតជាង ៣០០ នាក់ អ្នកវិទ្យាសាស្ត្រដ៏មានកិត្យានុភាពចំនួន ១៥ នាក់ដែលចូលរួមក្នុងក្រុមប្រឹក្សាពិគ្រោះយោបល់។

ក្រៅពីប្រធានបទរួម គណៈប្រតិភូដែលចូលរួមក្នុងវេទិកានេះនឹងផ្តោតលើការពិភាក្សាអំពីខ្លឹមសារជាក់លាក់ចំនួន ៤ ក្រុម៖ ការអនុវត្តបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើនផលិតភាពការងារ; ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតដោយផ្សារភ្ជាប់នឹងសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព; ការសម្របខ្លួនប្រកបដោយនិរន្តរភាពទៅនឹងបញ្ហាប្រឈមក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរ; ការអភិវឌ្ឍមូលដ្ឋានវប្បធម៌ និងអប់រំក្នុងយុគសម័យថ្មី។ គំនិតផ្តួចផ្តើម និងដំណោះស្រាយរបកគំហើញដែលត្រូវបានស្នើឡើងដោយបញ្ញវន្តវ័យក្មេងក្នុងវេទិកានេះ នឹងត្រូវបានទទួលយកនិងផ្ញើរទៅកាន់ទីភ្នាក់ងារដឹកនាំរបស់បក្ស និងរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ