វ៉ាស៊ីងតោនបើកចំហរការចរចាជាមួយបណ្តាប្រទេស
(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ៣ ខែមេសា រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Howard Lutnick បាននិយាយថា រដ្ឋបាល Trump នឹងចរចាជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗទាំងអស់ជុំវិញពិភពលោកលើវិធានការកាត់បន្ថយពន្ធថ្មីដែលបានប្រកាសដោយមេដឹកនាំសហរដ្ឋអាមេរិកនៅថ្ងៃទី ២ ខែមេសា។
យោងតាមលោករដ្ឋមន្ត្រី Lutnbick បណ្កាប្រទេសនឹងត្រូវផ្លាស់ប្តូរបទប្បញ្ញត្តិ ដើម្បីអនុញ្ញាតឱ្យមានការនាំចូលផលិតផលអាមេរិកកាន់តែច្រើន សំដៅកាត់បន្ថយផលប៉ះពាល់នៃពន្ធគយទាំងនេះ។ សេចក្តីប្រកាសនេះត្រូវបាននាំចេញ នៅពេលដែលរដ្ឋាភិបាលស្វែងរកវិធីដើម្បីឆ្លើយតបទៅនឹងការដាក់ពន្ធគយរបស់សហរដ្ឋអាមេរិក រួមទាំងតាមរយៈការបន្តការចរចាជាមួយសហរដ្ឋអាមេរិកផងដែរ៕