សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងកម្មវិធី “និទាឃរដូវនៅព្រំដែន”
(VOVWORLD) - កម្មវិធី “និទាឃរដូវនៅព្រំដែន - កក់ក្តៅទឹកចិត្តអ្នកភូមិ” ត្រូវបានរៀបចំឡើងនៅតាមមូលដ្ឋាននានាជាប់ព្រំដែនរបស់វៀតណាម។
ប្រគល់ថវិការុះរើផ្ទះបណ្ដោះអាសន្ននិងទ្រុឌទ្រោមចំនួន៥ខ្នងជូនគ្រួសារនៅឃុំកោះ Thanh An ។ រូបថត៖ Thai Phuong/VOV |
កាលពីថ្ងៃទ ៤ ខែ មករា នៅឃុំកោះ Thanh An ស្រុក Can Gio ទីក្រុងហូជីមិញ កម្មវិធី “និទាឃរដូវនៅព្រំដែន-កក់ក្តៅទឹកចិត្តអ្នកភូមិ” ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើន បង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងកងទ័ពនិងប្រជាជន។ សកម្មភាពរួមមាន៖ ឧបត្ថម្ភថវិការរុះរើផ្ទះបណ្ដោះអាសន្ននិងទ្រុឌទ្រោម ចំនួន ៥ខ្នង នៅឃុំ Thanh An ; សួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី គ្រួសារគោលនយោបាយ និងប្រជាជនដែលមានស្ថានភាពលំបាកក្នុងឃុំ ប្រគល់អំណោយដល់សិស្សានុសិស្សនៅស្រុក Can Gio ដែលត្រូវបានឧបត្ថម្ភដោយកងទ័ពកាពារព្រំដែនទីក្រុង; ជូនអំណោយដល់ប្រជាពលរដ្ឋចំនួន ១៨០គ្រួសារ; ពិនិត្យសុខភាព ព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ១៥០នាក់។ កម្មវិធីត្រូវបានរៀបចំឡើងដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងហូជីមិញ សហការជាមួយអង្គភាពមួយចំនួនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីការដឹងគុណចំពោះកម្មាភិបាលនិងយុទ្ធជនកងទ័ពការពារព្រំដែនទីក្រុងចំពោះប្រជាជននៅតំបន់ព្រំដែនសមុទ្រ និងច្រករបៀងកំពង់ផែរបស់ទីក្រុង។
ប្រជាជននៅឃុំព្រំដែន Ia Pnôn ស្រុក Duc Co ខេត្ត Gia Lai រំជួលចិត្តនៅពេលទទួលបានអំណោយពីកម្មវិធី និទាឃរដូវព្រំដែន - កក់ក្តៅចិត្តអ្នកភូមិ” សម្រាប់និទាឃរដូវ ឆ្នាំម្សាញ់ សប្តស័ក ២០២៥។ រូបថត៖ VOV |
នាថ្ងៃដដែល នៅឃុំព្រំដែន Ia Pnon ស្រុក Duc Co ខេត្ត Gia Lai បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តបានរៀបចំកម្មវិធី “និទាឃរដូវព្រំដែន - កក់ក្តៅទឹកចិត្តអ្នកភូមិ” សម្រាប់និទាឃរដូវ ឆ្នាំម្សាញ់ សប្តស័ក ២០២៥។ ដោយមានបាវចនាថា “មិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ” និងធានាឲ្យគ្រប់គ្រួសារមានបុណ្យតេត កម្មវិធីនេះបានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើនដូចជា៖ “ផ្សារបុណ្យតេត 0 ដុង” ការវេចនំអន្សោម និងការផ្លាស់ប្តូរវប្បធម៌-សិល្បៈ។ ក្នុងឱកាសនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai បានប្រគល់អំណោយចំនួន ១០០កញ្ចប់ ដល់គ្រួសារគោលនយោបាយ និងគ្រួសារដែលមានស្ថានភាពលំបាក; ចែកអំណោយដល់សិស្សានុសិស្សចំនួន២០នាក់ ក្នុងកម្មវិធី "ចិញ្ចឹមកូនទៅសាលារៀន" និងចិញ្ចឹមកូននៅប៉ុស្តិ៍ការពារព្រំដែន៕