សកម្មភាពរួមបញ្ចូលគ្នានិងទិញយកអាជីវកម្មនឹងដំណើរការយ៉ាងល្អនៅឆ្នាំ ២០២៥

(VOVWORLD) - នៅឆ្នាំ ២០២៥ ជាមួយនឹងការត្រឡប់មកវិញរបស់វិនិយោគិនបរទេស ទីផ្សារ ការរួមបញ្ចូលគ្នានិងទិញយក (M&A) នឹងរីកចម្រើនយ៉ាងល្អ។ 
សកម្មភាពរួមបញ្ចូលគ្នានិងទិញយកអាជីវកម្មនឹងដំណើរការយ៉ាងល្អនៅឆ្នាំ ២០២៥ - ảnh 1ទិដ្ឋភាពនៅវេទិកា M&A វៀតណាមឆ្នាំ ២០២៤។ (រូបថត៖ VOV)
នោះគឺជាការព្យាករណ៍ដែលបានធ្វើឡើងនៅក្នុងវេទិការ M&A វៀតណាមឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅនា រសៀលថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ។
យោងតាមលោក Nguyen Duc Tam អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ ស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤ បានងើបឡើងវិញជាស្ថាពរ។ កំណើនផលិតផល ក្នុងស្រុកសរុបនៅឆ្នាំនេះត្រូវបានគេប៉ាន់ស្មានថា សម្រេចបានពី ៦,៨% ទៅ ៧%។ ការទាក់ទាញទុនវិនិយោគបរទេសក្នុងរយៈពេល ១០ ខែចុងក្រោយនេះ សម្រេចបាន ជិត ២៧,៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១,៩% បើធៀបនឹងឆ្នាំមុន។ ជាមួយ នឹងការព្យាករណ៍ពីការកើនឡើងនៃការវិនិយោគបរទេសនោះ សកម្មភាព M&A នឹង ដំណើរការយ៉ាងល្អ។ យោងតាមក្រុមហ៊ុន KPMG (ក្រុមហ៊ុនសវនកម្ម) ទីផ្សារការ រួមបញ្ចូលគ្នានិងការទិញយក (M&A) របស់វៀតណាមក្នុងរយៈពេល ៩ ខែចុងក្រោយ នេះ សម្រេចបានតម្លៃប្រតិបត្តិការចំនួន ៣,២ ពាន់លានដុល្លារអាមេរិក ជាមួយនឹង ចំនួនកិច្ចព្រមព្រៀងជាង ២២០ ករណី កើនឡើង ៤៥,៩% បើធៀបនឹង រយៈពេលដូច គ្នាកាលពីឆ្នាំមុន។ លោកបណ្ឌិត Nguyen Cong Ai អគ្គនាយករងនៃនាយកដ្ឋានប្រឹក្សា ធុរកិច្ចវៀតណាម KPMG បានឲ្យដឹងថា៖
“បញ្ញាសិប្បនិមិត្ត (AI) បានក្លាយទៅជារលក ដូច្នេះការអភិវឌ្ឍនៃអាជីវកម្ម នីមួយៗ ក៏អាស្រ័យទៅលើរបៀបដែលគេប្រើប្រាស់ AI យ៉ាងដូចម្ដ៉េច។ ការប្រើប្រាស់ មិនមែនដើម្បីជំនួសធនធានមនុស្សនៅក្នុងក្រុមហ៊ុននោះទេ ប៉ុន្តែដើម្បីបង្កើនផលិត ភាពការងារ។ របៀបដែលអាជីវកម្មប្រើប្រាស់បច្ចេកវិទ្យានឹងកំណត់អនាគតនៃ អាជីវកម្ម ទាំងអ្នកទិញ និងអ្នកលក់ សុទ្ធតែប្រើប្រាស់ AI យ៉ាងច្រើនណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ