សកម្មភាពអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ
(VOVWORLD) - អំណរបុណ្យចូលឆ្នាំថ្មី (១៤-១៦ មេសា) នាថ្ងៃទី ១២ ខែមេសា នៅខេត្ត Kien Giang ខេត្តBac Lieu ទីក្រុង Can Tho... បានរៀបចំសកម្មភាពទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អ្នកមុខអ្នកការ ព្រះសង្ឃ និងប្រជាជនមានកិត្យានុភាពក្នុងមូលដ្ឋាន។
គណៈប្រតិភូជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៥ (រូបថត៖ Ta Quang/laodong.vn) |
នៅសាលាពុទ្ធិកសិក្សាថេរវាទខែ្មរ នៅភូមិ Chau Van Liem ខ័ណ្ឌ O Mon ទីក្រុង Can Tho គណៈប្រតិភូការងារនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់គ្រួសារ គោលនយោបាយ និងគ្រួសារក្រីក្រ ជនជាតិខ្មែរចំនួន ៥០ គ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៥។ តំណាងគណៈប្រតិភូបានជូនពរដល់សាលា និងបងប្អូនជនរួមជាតិខ្មែរ ឱ្យអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ប្រកបដោយភាពរីករាយថ្មីៗ។
វរសេនីយ៍ឯក Le Hoang Giu នាយរងផ្នែកនយោបាយយោធភូមិភាគទី៩ អញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មី នៅវត្តបុប្ផារាម Bac Lieu (រូបថត៖ qdnd.vn) |
នៅខេត្ត Bac Lieu បញ្ជាការយោធភូមិភាគទី៩ និងបញ្ជាការដ្ឋានយោធភូមិភាគខេត្ត Bac Lieu បានទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០២៥ នៅវត្ត បុប្ផារាម (ភូមិ Cai Gia ឃុំ Hung Hoi ស្រុក Vinh Loi - Bac Lieu)។ គណៈប្រតិភូបានចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់ព្រះតេជព្រះគុណ ព្រះសង្ឃ នៃវត្តខ្មែរបុប្ផារាម និងពុទ្ធបរិស័ទក្នុងស្រុកទាំងអស់។
ដោយប្រធានបទ “កងទ័ព និងប្រជាជន Kien Giang អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២៥” សកម្មភាព “បុណ្យតេយោធា - ប្រជាជន Tet” របស់ខេត្ត Kien Giang បានបញ្ចប់រាល់គោលដៅ និងផែនការដែលបានដាក់ចេញ៕