សេចក្តីប្រកាសពិសេស៖ អតីតប្រធានរដ្ឋ លោក Tran Duc Luong ទទួលមរណភាព
(VOVWORLD) - គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធា រណៈ រដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្រុមគ្រួសារ សូមជម្រាបជូននូវដំណឹងដ៏ក្រៀមក្រំបំផុតថា៖
អតីតប្រធានរដ្ឋ លោក Tran Duc Luong |
អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម អតីតប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ លោក Tran Duc Luong កើតនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ១៩៣៧; ស្រុកកំណើត៖ ឃុំ Pho Khanh ស្រុក Duc Pho (ឥឡូវជាទីរួមខេត្ត Duc Pho) ខេត្ត Quang Ngai; ទីលំនៅអចិន្ត្រៃយ៍ ផ្ទះលេខ ២៩៨ ផ្លូវ Van Phuc សង្កាត់ Lieu Giai ខ័ណ្ឌ Ba Dinh នៃទីក្រុងហាណូយ។
លោកបានចូលរួមក្នុងបដិវត្តន៍ពីខែកុម្ភៈឆ្នាំ ១៩៥៥; បានចូលរួមជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៥៩; សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ៥, ៦, ៧, ៨, ៩; សមាជិកការិយាល័យនយោបាយ នីតិកាលទី ៨ និងទី៩; សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នីតិកាលទី៨; អនុប្រធានគណៈរដ្ឋមន្ត្រីពីខែកុម្ភៈឆ្នាំ ១៩៨៧ ដល់ខែកញ្ញា ១៩៩២; ឧបនាយករដ្ឋមន្ត្រី ពីខែតុលា ឆ្នាំ១៩៩២ ដល់ខែសីហា ឆ្នាំ១៩៩៧; ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ នីតិកាលទី១០និងទី១១; សមាជិកសភានីតិកាលទី៧ ទី៨,ទី១០, និងទី១១។
បន្ទាប់ពីរងជំងឺធ្ងន់ធ្ងរមួយរយៈ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តីពីសំណាក់ក្រុមវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិ រួមជាមួយការយកចិត្តទុកដាក់ជាទីបំផុតរបស់បណ្តាថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលក៏ដោយ ប៉ុន្តែ អតីតប្រធានរដ្ឋលោក Tran Duc Luong បានទទួលមរណភាពនៅវេលាម៉ោង ២២៖៥១នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ (២៣ ខែទី៤ ឆ្នាំ ២០១៨) នៅគេហដ្ឋានរបស់លោក ក្នុងជន្មាយុ ៨៨ ឆ្នាំ។
ក្នុងរយៈពេលជាង ៥០ ឆ្នាំចូលរួមសកម្មភាពបដិវត្តន៍ អតីតប្រធានរដ្ឋ លោក Tran Duc Luong បានរួមចំណែកយ៉ាងធំធេងចំពោះបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងប្រទេសជាតិ ហើយត្រូវបានបក្ស រដ្ឋប្រគល់ជូនគ្រឿងឥស្សរិយយផ្កាយមាស ផ្លាកសញ្ញាសមាជិកភាពបក្សរយៈពេល ៦៥ ឆ្នាំ និងគ្រឿងឥស្សរិយយសដ៏ថ្លៃថ្នូ ពានរង្វាន់ និងគោរមងារជាច្រើនផ្សេងៗទៀត។
ដើម្បីចូលរួមរំលែកទុក្ខ និងរំលឹកដល់អតីតប្រធានរដ្ឋ លោក Tran Duc Luong គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានសម្រេចចិត្តរៀបចំពិធីបុណ្យសពជូនលោកអតីតប្រធានរដ្ឋ Tran Duc Luong ដោយពិធីបុណ្យសពថ្នាក់ជាតិ៕