សញ្ញាវិជ្ជមានជាច្រើនបន្ទាប់ពីការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន

(VOVWORLD) - កាលពីថ្ងៃទី ១៦ ឧសភា ជុំទីមួយនៃការចរចាសន្តិភាពដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន បានបញ្ចប់ក្រោយរយៈពេល ២ ម៉ោង។  

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីការចរចា ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Vladimir Medinsky ប្រមុខគណៈប្រតិភូរុស្ស៊ីចូលរួមការចរចាជាមួយអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី បានឲ្យដឹងថា ទីក្រុងម៉ូស្គូពេញចិត្តនឹងលទ្ធផលនៃការចរចា ហើយត្រៀមខ្លួនជាស្រេចដើម្បីបន្តការចរចាជាមួយទីក្រុងគៀវនាពេលអនាគត។ មន្ត្រីរូបនេះក៏បានសង្កត់ធ្ងន់ថា ការចរចាអាចនឹងបន្ត នៅពេលដែលភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីបទឈប់បាញ់។

ទន្ទឹមនឹងនោះ ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីការចរចា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានសង្កត់ធ្ងន់ថា ជំនួបកំពូលរវាងមេដឹកនាំអ៊ុយក្រែននិងរុស្ស៊ីអាចជាជំហានបន្ទាប់ ក្រោយពីការចរចាដោយផ្ទាល់លើកដំបូងរវាងប្រទេសទាំងពីរនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។ លោក Rustem Umerov បានឲ្យដឹងថា អាទិភាពកំពូលរបស់ទីក្រុងគៀវ ក្នុងការចរចាគឺធានាឱ្យមានការផ្លាស់ប្តូរអ្នកទោសនិងឈានដល់បទឈប់បាញ់ ដូច្នេះជំហានបន្ទាប់គួរតែជាកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំ។

ទន្ទឹមនឹងនោះ ប្រភពព័ត៌មានការទូតបានឲ្យដឹងថា គណៈប្រតិភូចរចារុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលបានឯកភាពថា៖ ភាគីនីមួយៗផ្លាស់ប្តូរអ្នកទោសចំនួន ១.០០០នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ