ស្ថានការណ៍អស្ថិរភាពនៅប្រទេសស៊ីរី

(VOVWORLD) - កាលពីថ្ងៃទី៥ ខែធ្នូ ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានបន្តផ្ទុះឡើងរវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមមូស្លីមនៅជុំវិញទីក្រុង Hama ភាគកណ្តាលប្រទេសស៊ីរី។ រដ្ឋាភិបាលកំពុង “ទប់ទល់យ៉ាងខ្លាំងក្លា និងព្យាយាមបញ្ឈប់ការក្រោកឡើងរបស់ក្រុមឧទ្ទាម”។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា មានមនុស្សចំនួន ៧០៤នាក់ ដែលភាគច្រើនជាកងកម្លាំងចូលរួមប្រយុទ្ធ ហើយជនស៊ីវិល ១១០ នាក់ត្រូវបានស្លាប់នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើងកាលពីសប្តាហ៍មុន។ មនុស្ស ១១៥.០០០ នាក់បានចាកចេញពីផ្ទះរបស់ខ្លួននៅក្នុងទីក្រុង Idlib និងភាគខាងជើងទីក្រុង Aleppo ដោយសារតែមានការប្រយុទ្ធគ្នា។

ស្ថានការណ៍អស្ថិរភាពនៅប្រទេសស៊ីរី - ảnh 1រថយន្តមួយគញរឿងត្រូវបានបំផ្លាញក្នុងការវាយប្រហារនៅក្នុងទីក្រុង Idlib ប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ រូបថត៖ REUTERS/TTXVN

ទាក់ទិននឹងស្ថានការណ៍នៅស៊ីរី អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី ៥ ខែធ្នូថា រុស្ស៊ីកំពុងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍នៅស៊ីរី មានទំនាក់ទំនងជាប្រចាំជាមួយរដ្ឋាភិបាលស៊ីរី ហើយកំពុងវាយតម្លៃស្ថានការណ៍  បន្ទាប់មកនឹងសម្រេចចិត្ត ជួយគាំទ្ររដ្ឋអំណាចស៊ីរី ប្រឈមមុខជាមួយពួកឧទ្ទាម និងលុបបំបាត់ការគំរាមកំហែង។

ទន្ទឹមនឹងនោះ អ្នកនាំពាក្យក្រសួងការពារជាតិទួរគីបានឲ្យដឹងនៅថ្ងៃដដែលថា ប្រទេសនេះកំពុងសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងតំបន់ ដើម្បីពិនិត្យស្ថានការណ៍នៅស៊ីរី។

នៅថ្ងៃដដែលនោះ ថ្លែងទៅកាន់អ្នកសារព័ត៌មាន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា ជនស៊ីវិលស៊ីរីទាំងអស់ មានតម្រូវការជាបន្ទាន់សម្រាប់ការទទួលបានមនុស្សធម៌ និងដើម្បីត្រឡប់ទៅដំណើរការនយោបាយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិ ដើម្បីបញ្ចប់វិបត្តិបង្ហូរឈាម។ លោក Guterres ក៏បានជំរុញឱ្យភាគីទាំងអស់មានកាតព្វកិច្ចការពារជនស៊ីវិល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ