សភាលីបង់ជ្រើសតាំងលោកឧត្តមសេនីយ Joseph Aoun ជាប្រធានាធិបតីថ្មី

(VOVWORLD) - នៅក្នុងសម័យប្រជុំសភាលីបង់កាលពីថ្ងៃទី ៩ ខែមករា បន្ទាប់ពីការ បោះឆ្នោតចំនួន ២ជុំ ជាមួយនឹងសម្លេងគាំទ្រចំនួន ៩៩សំឡេង នោះ លោកឧត្តមសេនីយ Joseph Aoun អគ្គមេបញ្ជាការកងទ័ពលីបង់ត្រូវបានជ្រើសរើសជាប្រធានាធិបតីរបស់ ប្រទេសនេះ។

ដូច្នេះហើយ អាសនៈប្រធានាធិបតីលីបង់ត្រូវបានបំពេញបន្ទាប់ពីទំនេរ ចាប់តាំងពីអាណត្តិរបស់អតីតប្រធានាធិបតីលោក Michel Aoun បានបញ្ចប់ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។ លោក Joseph Aoun បានទទួលការ គាំទ្រពីសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសពីរដើរតួនាទីយ៉ាង សំខាន់ៗនៅក្នុងផែនការកសាងប្រទេសលីបង់ឡើងវិញ បន្ទាប់ពីជម្លោះរវាងអ៊ីស្រាអែល និងកងកម្លាំងហេសបូឡានៅលីបង់។

បន្ទាប់ពីលទ្ធផលបោះឆ្នោតត្រូវបានប្រកាស លោក Joseph Aoun បានថ្លែងសុន្ទរកថាជាលើកដំបូងនៅចំពោះមុខសភា ក្នុងនោះ លោកបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងប្រទេសឡើងវិញបន្ទាប់ពីមានជម្លោះ ជាពិសេស តំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី Beirut និងមានបំណងកសាងទំនាក់ ទំនងល្អរវាងប្រទេសលីបង់ និងប្រទេសអារ៉ាប់ រួមទាំងប្រទេសស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ