សម័យប្រជុំទី១៦ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន
(VOVWORLD) - នាថ្ងៃទី ១០ ខែធ្នូ នៅឯផ្ទះភ្ញៀវ Diaoyu Dai ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son និងសមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន រដ្ឋមន្ត្រីក្រសួងការបរទេសចិន រដ្ឋមន្ត្រី Wang Yi បានអញ្ជើញជាសហអធិបតីនៃសម័យប្រជុំទី ១៦ របស់គណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន។
ក្នុងជំនួបនេះ ភាគីទាំងពីរបានចាត់ទុកថា ទំនាក់ទំនងវៀតណាម-ចិនទទួលបានលទ្ធផលវិជ្ជមានជាច្រើននាពេលកន្លងទៅ។ ទាក់ទងនឹងទិសដៅ និងការផ្តោតសំខាន់នៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តរក្សាការផ្លាស់ប្តូរជាន់ខ្ពស់; បង្កើនការផ្លាស់ប្តូរតាមរយៈបណ្តាញបក្ស និងរវាងរដ្ឋាភិបាល រដ្ឋសភា រណសិរ្សមាតុភូមិវៀតណាម ជាមួយទីភ្នាក់ងារស្រដៀងរបស់ចិន; លើកកំពស់តួនាទីសម្របសម្រួលរួមរបស់គណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគី; ជំរុញការផ្លាស់ប្តូរនិងយន្តការសហប្រតិបត្តិការលើវិស័យការទូត ការពារជាតិ សន្តិសុខ រវាងអាជ្ញាធរគ្រប់កម្រិត គ្រប់វិស័យ គ្រប់មូលដ្ឋាន និងប្រជាជននៃប្រទេសទាំងពីរ; អនុវត្តន៍ជាក់ស្តែងនូវសកម្មភាពអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំផ្លាស់ប្តូរមនុស្សធម៌វៀតណាម - ចិនឆ្នាំ ២០២៥; ពង្រឹងការសម្របសម្រួលនៅវេទិកាពហុភាគី។
ទិដ្ឋភាពនៃសម័យប្រជុំ។ រូបថត៖ VOV |
ភាគីទាំងពីរបានពិភាក្សាដោយស្មោះត្រង់អំពីបញ្ហាដែនសមុទ្រ ហើយបានឯកភាពបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការយល់ដឹងរួមកម្រិតខ្ពស់ ការគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតគ្នាឲ្យកាន់តែល្អ រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើតុះ។
នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son និងរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានអញ្ជើញចូលរួម ពិធីរំលឹកខួប ២៥ឆ្នាំនៃការការចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែន និងខួប ១៥ឆ្នាំ ការចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ៣ ស្តីពីព្រំដែនគោកវៀតណាម - ចិន និងទស្សនាការតាំងពិព័រណ៍រូបថតស្តីពីការបោះបង្គោលព្រំដែន និងកិច្ចសហប្រតិបត្តិការព្រំដែនលើដីគោករវាងវៀតណាម - ចិន៕