ស្រូបយកជាអតិបរមាមតិរបស់ប្រជាជនលើការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣

(VOVWORLD) - នារសៀលថ្ងៃទី ២២ ឧសភា នៅវិមានរដ្ឋសភា (នៃទីក្រុងហាណូយ) ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន ប្រធានគណៈកម្មាធិការរៀបចំសេចក្តីព្រាងវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ បានដឹកនាំសម័យប្រជុំពេញអង្គលើកទី ២ របស់គណៈកម្មាធិការ។

ស្រូបយកជាអតិបរមាមតិរបស់ប្រជាជនលើការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ - ảnh 1ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិនអញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ Le Tuyet/VOV)

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន បានឲ្យដឹងថា ក្រោយរយៈពេលជាងកន្លះខែ អនុវត្តការងារប្រមូលមតិប្រជាជន ការងារទាំងនេះបានប្រព្រឹត្តទៅក្នុងទិសដៅត្រឹមត្រូវ ទៅតាមកាលវិភាគនិងតាមផែនការ ដែលដំបូងឡើយបង្ហាញថា សមាជិកសភាមានការឯកភាព   ប្រជាជនស្រុះចិត្តគំនិត និងគាំទ្រយ៉ាងខ្លាំងចំពោះគោលនយោបាយនេះ។ យោងតាមរបាយការណ៍របស់ក្រសួងនគរបាល គិតត្រឹមរសៀលថ្ងៃទី ២២ ឧសភា ប្រជាពលរដ្ឋជាង ១០,៧ លាននាក់បានចូលរួមផ្តល់យោបល់លើកម្មវិធី VNeID; ចំនួនមតិយោបល់សរុបគឺប្រហែល ៧១ លានលើក។ ក្នុងនោះអត្រាយល់ស្របគឺ ៩៩,៩៥%។

ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិន បានស្នើឱ្យស្ថាប័ន និងសមាជិកគណៈកម្មាធិការបន្តដឹកនាំអនុវត្តការងារប្រមូលមតិយោបល់ពីប្រជាជន ក្រសួងស្ថាប័ន។ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនូវគោល បំណង អត្ថន័យ វិសាលភាព និងខ្លឹមសារនៃការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដើម្បីធានាដល់ការលើកកម្ពស់ប្រជាធិបតេយ្យ និងបង្កើតការឯកភាពខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ