ស៊ីហ្គេមលើកទី៣៣៖ គណៈប្រតិភូកីឡាវៀតណាមរំពឹងថានឹងទទួលបានមេដាយមាសពីកីឡាខ្លាំងៗ
(VOVWORLD) - នាថ្ងៃទី១៦ ខែធ្នូនេះ អត្តពលិកវៀតណាមនឹងបន្តប្រកួតប្រជែងក្នុងវិញ្ញា សារកីឡាជាច្រើននៅស៊ីហ្គេមលើកទី៣៣ ដោយមានក្តីសង្ឃឹមក្នុងការដណ្តើមបានមេដាយមាសបន្ថែមទៀត។
អត្តពលកម្មគឺជាចំណុចលេចធ្លោមួយដែលមានមេដាយចំនួន ៩ ឈុត ត្រូវបានប្រគល់ជូននៅថ្ងៃនេះ។ ជាពិសេស វិញ្ញាសាររត់ប្រណាំងចម្ងាយ ៣.០០០ ម៉ែត្ររបស់នារីនឹងមានការចូលរូមរបស់កីឡាការិនី Nguyen Thi Oanh។ លើសពីនេះ វិញ្ញាសារចែវទូក ប្រដាល់សេរី សេប៉ាក់តាក្រ លើកទម្ងន់… ក៏ត្រូវបានរំពឹងថានឹងនាំមកនូវមេដាយមាសបន្ថែមទៀតដល់គណៈប្រតិភូកីឡាវៀតណាមនៅថ្ងៃនេះផងដែរ។
មុននោះ Wushu និងអត្តពលកម្មបាននាំយកមេដាយមាសចំនួន ៥ គ្រឿងបន្ថែមទៀតសម្រាប់គណៈប្រតិភូកីឡាវៀតណាម នាថ្ងៃទី ១៥ ខែធ្នូ។ មេដាយមាសទាំងនោះត្រូវបានឈ្នះដោយអត្តពលិក៖ ង្វៀន ធី ធូ ធុយ ក្នុងវិញ្ញាសាសាន់ដានារីទម្ងន់ ៦០ គីឡូក្រាម និង ទ្រឿង វ៉ាន់ ជួង ក្នុងវិញ្ញាសាសាន់ដាបុរសទម្ងន់ ៧០ គីឡូក្រាម។ ជាពិសេស មេដាយមាសក្នុងវិញ្ញាសារត់ ១០.០០០ ម៉ែត្រនារីបានជួយ ង្វៀន ធី អូន ការពារតំណែងជើងឯករបស់ខ្លួនដោយជោគជ័យ ដែលនាងបានឈ្នះនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ កាលពីពីរឆ្នាំមុន ហើយក៏បានជួយនាងបង្កើតប្រវត្តិសាស្ត្រក្នុងវិញ្ញាសាអត្តពលកម្មនៅកីឡាអាស៊ីអាគ្នេយ៍ក្នុងនាមជាអត្តពលិកដែលមានមេដាយមាសច្រើនជាងគេនៅក្នុងការប្រកួត (មេដាយមាស ១៤)។
បន្ទាប់ពីថ្ងៃទី ៦ នៃការប្រកួត គណៈប្រតិភូកីឡាវៀតណាមបន្តរក្សាតំណែងលេខ ៣ របស់ខ្លួននៅលើតារាងមេដាយ ដោយទទួលបានមេដាយមាសសរុបចំនួន ៤០គ្រឿង មេដាយប្រាក់ ៤៧ គ្រឿង និងមេដាយសំរិទ្ធ ៧០គ្រឿង៕