ស៊ីហ្គេមលើកទី៣៣៖ “ភ្លៀងមេដាយមាស” របស់កីឡាវៀតណាម

(VOVWORLD) - ថ្ងៃទី១៨ ខែធ្នូនេះ គណៈប្រតិភូកីឡាវៀតណាមបន្តរង់ចាំ «ភ្លៀងមេដាយមាស» ពីវិញ្ញាសារកីឡាដូចជា កាប់ដាវ   សេប៉ាក់តាក្រ ចែវទូក ហែលទឹក... ដើម្បីបន្តសម្រេចគោលដៅឈ្នះមេដាយមាសចំនួន ៩០ គ្រឿង នៅស៊ីហ្គេមលើក ទី៣៣។

ស៊ីហ្គេមលើកទី៣៣៖ “ភ្លៀងមេដាយមាស” របស់កីឡាវៀតណាម - ảnh 1អត្តពលិកវៀតណាមទទួលបានមេដាយមាសក្នុងវិញ្ញាសាចេវទូកនៅរសៀលថ្ងៃទី១៧ ខែធ្នូ (រូបថត៖ VOV)

មុននោះ  នាថ្ងៃទី១៧ ខែធ្នូ គណៈប្រតិភូកីឡាវៀតណាមបានឆ្លងកាត់ការប្រកួតប្រជែងនៅស៊ីហ្គេមលើកទី៣៣ ដោយឈ្នះមេដាយមាសចំនួន ១៦ គ្រឿង ក្នុងវិញ្ញាសារកីឡាជាច្រើន។ កីឡាវៀតណាមបានចាប់ផ្តើមថ្ងៃទី៨ នៃការប្រកួតប្រជែង ជាមួយនឹងមេដាយមាសចំនួន ៣ គ្រឿង ក្នុងវិញ្ញាសាចែវទូក។ ក្នុងវិញ្ញាសារបាញ់កាំភ្លើង កីឡាការិនីបាញ់កាំភ្លើង ទ្រុញ ធូ វិញ បានបន្តក្លាយជាចំណុចចាប់អារម្មណ៍ ដោយឈ្នះមេដាយមាសក្នុងវិញ្ញាសាបាញ់កាំភ្លើងខ្លីឯកត្តជននារីចម្ងាយ ២៥ ម៉ែត្រ ដែលនាំឱ្យចំនួនមេដាយមាសសរុបរបស់នាងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣ កើនដល់ ៤ គ្រឿង រួមទាំងសមិទ្ធផលបំបែកកំណត់ត្រាមួយចំនួន។ ចំណុចលេចធ្លោបានមកពីការប្រកួតចំបាប់ ដែលកីឡាការិនីចំបាប់វៀតណាមបានឈ្នះមេដាយមាសចំនួន ៣ គ្រឿង ក្នុងប្រភេទទម្ងន់ ៧៧ គីឡូក្រាម ៨៧គីឡូក្រាម និង ៩៧គីឡូក្រាម ដោយបានបញ្ចប់ "ការវាយបកបីដង" ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុមចំបាប់វៀតណាម។

ក្នុងការប្រកួតបាល់ទាត់នារី ក្រុមវៀតណាមបានបរាជ័យក្នុងការការពារមេដាយមាសរបស់ខ្លួន ដោយចាញ់ហ្វីលីពីនក្នុងការស៊ុតបាល់ប៉េណាល់ទី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ