សហភាពអឺរ៉ុបពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសបាល់កង់ខាងលិច

(VOVWORLD) - មេដឹកនាំនៃសហភាពអឺរ៉ុប (EU) និងបណ្តាប្រទេសបាល់កង់ខាងលិច បានចូលរួមកិច្ចប្រជុំកំពូលមួយនៅទីក្រុងព្រុចសែល ប្រទេស បែលហ្ស៊ិកនាថ្ងៃទី ១៧ ខែធ្នូ។ 
សហភាពអឺរ៉ុបពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសបាល់កង់ខាងលិច - ảnh 1ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen (ស្តាំបំផុត) និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa (ឆ្វេងបំផុត) ស្វាគមន៍ប្រធានាធិបតីម៉ុងតេណេហ្គ្រោ លោក Jakov Milatovic នៅឯកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ (រូបថត៖ REUTERS/Yves Herman)

សន្និសីទនេះ ដឹកនាំដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa និងមានការចូលរួមពីប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen រួមជាមួយតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី Kaja Kallas និងមេដឹកនាំនៃប្រទេសបាល់កង់ខាងលិចចំនួនប្រាំគឺ អាល់បានី បូស្នៀនិង ហឺហ្សេ ហ្គោវីណា ម៉ុងតេណេហ្គ្រោ ម៉ាសេដូនខាងជើង ស៊ែប៊ី និងកូសូវ៉ូ។

នៅក្នុងសន្និសីទនេះ សហភាពអឺរ៉ុបបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តពេញ លេញ និងច្បាស់លាស់របស់ខ្លួនចំពោះការរំពឹងទុកនៃការចូលជាសមាជិកសហភាពអឺរ៉ុបសម្រាប់ដៃគូបាល់កង់ខាងលិចរបស់ខ្លួន។ សហភាពអឺរ៉ុបបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការនាំដៃគូបាល់កង់ខាងលិច របស់ខ្លួនឱ្យកាន់តែខិតជិតសហភាពអឺរ៉ុបតាមរយៈដំណើរការធ្វើសមាហរណកម្មជាដំណាក់កាលលើទូទាំងវិស័យគោលនយោបាយផ្សេងៗ។ ការផ្តោតសំខាន់មួយនៃសន្និសីទនេះគឺការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច ជាពិសេសតាមរយៈផែនការកំណើនសម្រាប់បាល់កង់ខាងលិច ដែលបានដាក់ចេញដោយសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២៣។ យោងតាមការវាយតម្លៃរបស់សហភាពអឺរ៉ុប ប្រសិនបើត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ផែនការនេះអាចផ្តល់នូវកម្លាំងចលករដ៏រឹងមាំសម្រាប់កំណើនសេដ្ឋកិច្ចនៅក្នុងទសវត្សរ៍ក្រោយ និងបង្រួមគម្លាតអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរវាងបាល់កង់ខាងលិច និងសហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ