សហរដ្ឋអាមេរិក៖ ការ​ដាក់​ពន្ធទៅមកបាន​ចូលជាធរមាន

(VOVWORLD) - អត្រាពន្ធទៅមកដែលរដ្ឋបាលប្រធានាធិបតីអាមេរិកលោក Donald Trump បានអនុវត្តន៍លើខឿនសេដ្ឋកិច្ចរាប់សិបនៅជុំវិញពិភពលោកបានចូលជាធរមានជាផ្លូវការនៅថ្ងៃទី ៩ ខែមេសា។

មុននោះ លោកប្រធានាធិបតី Donald Trump បានប្រកាសពន្ធមូលដ្ឋាន ១០% លើទំនិញនាំចូលអាមេរិកចាប់ពីថ្ងៃទី ៥ ខែមេសា រួមជាមួយនឹងអត្រាពន្ធទៅមកលើប្រទេសនីមួយៗដែលជាដៃគូពាណិជ្ជកម្មរបស់អាមេរិកចាប់ពីថ្ងៃទី ៩ ខែមេសា។ ក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិក ប្រទេសចិនបានប្រឈមមុខនឹងអត្រាពន្ធខ្ពស់បំផុត។ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានបញ្ជាក់ថា អត្រាពន្ធសរុបចំនួន ១០៤% នឹងត្រូវបានអនុវត្តជាផ្លូវការចំពោះទំនិញរបស់ចិនចាប់ពីថ្ងៃទី ៩ ខែមេសា។ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកចំនួនពីរគឺកូរ៉េខាងត្បូង និងជប៉ុន ត្រូវបានដាក់ពន្ធទៅមកចំនួន ២៥% និង ២៤% ។ អត្រាពន្ធលើទំនិញកម្ពុជាគឺ ៤៩% ខណៈដែលទំនិញថៃត្រូវបានដាក់ពន្ធ ៣៦%។ អត្រាពន្ធសម្រាប់សហភាពអឺរ៉ុប (EU) គឺ ២០% ។

សហរដ្ឋអាមេរិក៖ ការ​ដាក់​ពន្ធទៅមកបាន​ចូលជាធរមាន - ảnh 1អត្រាពន្ធទៅមកថ្មីត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិកលោក Donald Trump នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥។ រូបថត៖ Reuters/VNA

សេតវិមានបានប្រកាសកាលពីថ្ងៃទី ៨ ខែមេសាថា ប្រទេសចំនួន ៧០ បានទាក់ទងជាមួយរដ្ឋបាលប្រធានាធិបតី Trump ដើម្បីចាប់ផ្តើមការចរចាសំដៅកាត់បន្ថយផលប៉ះពាល់នៃគោលនយោបាយពន្ធថ្មីរបស់លោក។ ក្នុងចំណោមប្រទេសដែលស្វែងរកឱកាសចរចានោះ សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិកពីរ គឺកូរ៉េខាងត្បូង និងជប៉ុន ជាអាទិភាពកំពូលរបស់លោកប្រធានាធិបតី Donald Trump៕

ប្រតិកម្មទៅវិញ

ផ្សេងៗ