អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជូនដំណឹងនូវលទ្ធផលនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមនៅឡាវ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឡាវ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីក្រុងវៀងចន្ទន៍ អគ្គលេខាបក្ស លោកតូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថង លូន ស៊ីស៊ូលីត បានធ្វើជាអធិបតីក្នុងសន្និសីទ ដើម្បីជូនដំណឹងនូវលទ្ធផល នៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ សន្និសីទនេះត្រូវបានភ្ជាប់តាមអ៊ីនធឺណិត ទៅកាន់ខេត្ត និងទីក្រុងនានាក្នុងប្រទេសឡាវ។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងនៅក្នុងសន្និសីទ (រូបថត៖ វ៉ាន់ ហ៊ីវ/VOV) |
អញ្ជើញថ្លែងនៅក្នុងសន្និសីទ អគ្គលេខាបក្ស លោកតូ ឡឹម បានថ្លែងថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា នៅទីក្រុងហាណូយ គឺទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលបានក្លាយជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រ ៩៦ ឆ្នាំរបស់បក្សកុម្មុយនិស្តវៀតណាម ក៏ដូចជានៅក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃវប្បធម៌វៀតណាម។ មហាសន្និបាតបានជ្រើសរើសគណៈកម្មាធិការមជ្ឈិមដែលមានសមាជិកចំនួន ២០០នាក់ រួមទាំងសមាជិកពេញសិទ្ធិចំនួន ១៨០នាក់ និងសមាជិកបម្រុងចំនួន ២០នាក់។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមលើកដំបូង គណៈកម្មា ធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានបោះឆ្នោត ជ្រើសតាំងការិយាល័យនយោបាយ លេខាធិការដ្ឋាន និងអគ្គលេខាបក្ស ព្រមទាំងជ្រើសរើស និងសុក្រិតស្ថាប័នថ្នាក់ដឹកនាំបក្សសំខាន់ៗ។ មហាសន្និបាតក៏បានអនុម័តជាឯកច្ឆ័ន្ទនូវការសម្រេចចិត្តសំខាន់ៗ ជាប្រវត្តិសាស្ត្រ ដែលមានគោលបំណងសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររយៈពេល ១០០ ឆ្នាំចំនួនពីរដែលមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ត វៀតណាមបានដាក់ចេញ។
ប្រតិភូចូលរួមសន្និសីទ (រូបថត៖ វ៉ាន់ ហ៊ីវ/VOV) |
រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត បានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្ត វៀតណាមដ៏រុងរឿង ដឹកនាំដោយលោកអគ្គលេខាបក្សតូ ឡឹម ប្រជាជន វៀតណាមនឹងបន្តសម្រេចបាននូវភាពជោគជ័យថ្មីៗបន្ថែមទៀតក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី អនុវត្តន៍ដោយជោគជ័យនូវសេចក្តីសម្រេចនៃមហា សន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដើម្បីសម្រេចបាននូវគោលដៅ ប្រជាជនដ៏សម្បូរធូធារ ប្រទេសជាតិដ៏រឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌៕