អគ្គលេខាបក្ស លោក តូ ឡឹមនិងភរិយា ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងភរិយា នាព្រឹកថ្ងៃទី១០ ខែសីហានេះ លោកអគ្គលេខាបក្ស តូ ឡឹមនិងភរិយា លោកស្រី ង៉ូ ភឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយ ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែសីហា។
អគ្គលេខាបក្ស លោក តូ ឡឹមនិងភរិយា ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង។ រូបថត៖ VOV

នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កូរ៉េខាងត្បូង លើកដំបូងរបស់លោកអគ្គលេខាបក្ស តូ ឡឹម ក្នុងតំណែងថ្មី។ ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាស៊ីជម្រៅ អំពីយុទ្ធសាស្ត្រ កំណត់ទិសដៅ និងវិធានការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីប្រកបដោយមានប្រសិទ្ធភាព; បើកចេញទិសដៅអភិវឌ្ឍន៍ថ្មីក្នុងវិស័យសំខាន់ៗ និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការ។ ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម នៅកូរ៉េខាងត្បូង គឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់មួយ ដើម្បីជំរុញការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៩ របស់ការិយាល័យនយោបាយ ស្តីពីសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ