អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញទទួលជួបប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC)

(VOVWORLD) - នារសៀលថ្ងៃទី៤ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញទទួលជួបលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញទទួលជួបប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV)

នៅក្នុងជំនួបនេះ អគ្គលេខាបក្សលោក តូ ឡឹមបានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយជប៉ុន; ជឿជាក់ថា បញ្ហាដែលរដ្ឋាភិបាលជប៉ុននិង JBIC  យកចិត្តទុកដាក់ក៏ជាអាទិភាពឈានមុខគេសម្រាប់វៀតណាមនាពេលខាងមុខ ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល និងបច្ចេកវិទ្យាឌីជីថល។

អគ្គលេខាបក្ស លោក តូ ឡឹមបានស្នើថា ជប៉ុននិង JBIC បន្តរួមដំណើរជាមួយការអភិវឌ្ឍរបស់វៀតណាម ហើយទន្ទឹមនឹងនោះ ផ្តោតការយកចិត្តទុកដាក់លើការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសអាស៊ីអាគ្នេយ៍និងអនុតំបន់មេគង្គ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល និងទិន្នន័យធំ។

រីឯខ្លួនវិញ លោក Maeda Tadashi បានអះអាងថា រដ្ឋាភិបាលជប៉ុន ក្នុងនោះមានធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន ចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់ ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យប្រពៃណី តាមនោះ រួមចំណែកយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍរបស់វៀតណាម ក៏ដូចជាទំនាក់ទំនងវៀតណាម-ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ