អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម អញ្ជើញជួបធ្វើព្រះរាជសវនាការជាមួយព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី

(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញជួបធ្វើព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលកំពុងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម អញ្ជើញជួបធ្វើព្រះរាជសវនាការជាមួយព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម អញ្ជើញជួបធ្វើព្រះរាជសវនាការជាមួយព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី។ (រូបថត៖ VOV)

លោកអគ្គលេខាបក្ស តូ ឡឹម ជឿជាក់ថា ក្រោមការគ្រងរាជសម្បត្តិប្រកបដោយសុភវិនិច្ឆ័យរបស់ព្រះមហាក្សត្រ ការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ប្រជាជនកម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធិផលថ្មី និងធំធេងជាច្រើនទៀត ក្នុងបុព្វហេតុកសាងប្រទេសកម្ពុជាប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម; អះអាងថា វៀតណាមគាំទ្រចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍របស់កម្ពុជាក្នុងដំណាក់កាលថ្មី។ លោកអគ្គលេខាបក្សបានបញ្ជាក់ថា បក្សនិងរដ្ឋវៀតណាមមានការគោរពនិងផ្តល់អាទិភាពចម្បងជានិច្ចដល់ការកសាង និងអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យរីកចម្រើនប្រកបដោយផ្លែផ្កា។ ឆ្លៀតឱកាសនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានគោរពអញ្ជើញព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ យាងមកបំពេញព្រះរាជទស្សនកិច្ចសម្រាកលំហែព្រះកាយនៅប្រទេសវៀតណាម នៅពេលវេលាសមស្រប។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម អញ្ជើញជួបធ្វើព្រះរាជសវនាការជាមួយព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី - ảnh 2(រូបថត៖ VOV)

រីឯខ្លួនវិញ ព្រះមហាក្សត្រ នរោត្តម សីហមុនី ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលលោកអគ្គលេខាបក្ស តូ ឡឹម ជាប្រមុខនោះ ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មី និងធំធេងជាងនេះទៅទៀត អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅដែលបក្សបានកំណត់ ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍរួមនៃតំបន់ និងពិភពលោក។ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភនិងគាំទ្រដ៏ធំធេង ថ្លៃថ្លា ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមសម្រាប់កម្ពុជា ក្នុងបុព្វហេតុតស៊ូដណ្ដើមឯករាជ្យ និងរួចផុតពីរបបប្រល័យពូជសាសន៍កាលពីមុននេះ ក៏ដូចជាក្នុងបុព្វហេតុកសាងប្រទេសជាតិនាសព្វថ្ងៃនេះផងដែរ។ ព្រះអង្គមានព្រះរាជបន្ទូលថា កម្ពុជាបន្តបណ្តុះនិងថែរក្សាទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ