អគ្គលេខាបក្សលោក តូ ឡឹម៖ មានរបកគំហើញក្នុងស្ថាប័ននិងផ្លូវច្បាប់ សម្រាប់ប្រទេសជាតិស្ទុះឈានទៅមុខ

(VOVWORLD) - អគ្គលេខាបក្ស លោកតូ ឡឹម នៅថ្ងៃទី ៤ ឧសភា មានអត្ថបទ "ការទម្លាយស្ថាប័ននិងផ្លូវច្បាប់ សម្រាប់ប្រទេសជាតិស្ទុះឈានទៅមុខ" ដោយសង្កត់ធ្ងន់លើក្រុមភារកិច្ចនិងដំណោះស្រាយមូលដ្ឋានចំនួន ៥។

អគ្គលេខាបក្សលោក តូ ឡឹម៖ មានរបកគំហើញក្នុងស្ថាប័ននិងផ្លូវច្បាប់ សម្រាប់ប្រទេសជាតិស្ទុះឈានទៅមុខ - ảnh 1មានរបកគំហើញក្នុងស្ថាប័ននិងផ្លូវច្បាប់ សម្រាប់ប្រទេសជាតិស្ទុះឈានទៅមុខ (រូបថត៖ VOV)

នៅដើមអត្ថបទ លោកអគ្គលេខាបក្ស តូ ឡឹម បានរំលឹកឡើងវិញនូវលទ្ធផលសំខាន់ៗ អំពីការសុក្រិតស្ថាប័ននិងច្បាប់នៅវៀតណាមតាមរយៈដំណាក់កាលប្រវត្តិសាស្ត្រក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក ហើយទន្ទឹមនឹងនោះបានចង្អុលបង្ហាញអំពីកំហិត និងភាពមិនគ្រប់គ្រាន់មួយចំនួនដែលចាំបាច់ត្រូវធ្វើវិសោធនកម្ម។ យោងតាមលោកអគ្គលេខាបក្សថា ពិភពលោកបច្ចុប្បន្នកំពុងនៅចំពោះមុខរាល់ការផ្លាស់ប្តូរមានចរិតលក្ខណៈសម័យកាល ដូច្នេះដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាស្ទុះឈានទៅមុខរបស់ប្រទេសជាតិ  ភារកិច្ចសំខាន់សម្រាប់វៀតណាមគឺបន្តយកចិត្តទុកដាក់ចំពោះការសុក្រិតស្ថាប័ន និងច្បាប់  ដើម្បីរំដោះគ្រប់កម្លាំងផលិតភាព បើកទូលាយធនធានទាំងអស់ លើកកំពស់សក្តានុពល និងកម្លាំងរបស់ប្រទេស និងឆ្លៀតយកឱកាសទាំងអស់សម្រាប់ការអភិវឌ្ឍ។

ជាការឆ្លើយតបទៅនឹងតម្រូវការនោះ នៅថ្ងៃទី ៣០ ខែមេសា ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តលេខ ៦៦ ស្តីពី "ការច្នៃប្រឌិតក្នុងការបង្កើតច្បាប់ និងការអនុវត្តច្បាប់ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិក្នុងយុគសម័យថ្មី" ដែលជាសេចក្តីសម្រេចតាមប្រធានបទដ៏សំខាន់មួយ ជាមួយនឹងការសម្រេចចិត្តជាយុទ្ធសាស្ត្រជាច្រើន។ ដើម្បីដាក់សេចក្តីសម្រេចចិត្តលេខ ៦៦  ឈានចូលជីវភាពប្រចាំថ្ងៃ និងនាំមកនូវលទ្ធផលជាក់ស្តែង លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា បក្ស ប្រជាជន និងកងទ័ពទាំងមូលត្រូវជ្រួតជ្រាប និងអនុវត្តឱ្យបានហ្មត់ចត់នូវភារកិច្ច និងដំណោះស្រាយចែងក្នុងសេចក្តីសម្រេចចិត្ត ជាពិសេសភារកិច្ច និងដំណោះស្រាយជាមូលដ្ឋានដូចជា៖

ទីមួយ គឺត្រូវធានាឱ្យបាននូវការដឹកនាំដ៏ទូលំទូលាយ និងដោយផ្ទាល់របស់បក្សក្នុងការងារបង្កើតច្បាប់ និងលើកកម្ពស់ស្មារតីបក្សក្នុងការបង្កើតច្បាប់ និងការអនុវត្តច្បាប់។ ទីពីរ បង្កើតការគិតប្រកបដោយភាពច្នៃប្រឌិត និងតម្រង់ទិសការកសាងច្បាប់តាមរបៀបដែលធានានូវតម្រូវការគ្រប់គ្រងរដ្ឋផង និងលើកទឹកចិត្តដល់ការច្នៃប្រឌិតផង ដោយរំដោះកម្លាំងផលិតភាពទាំងអស់ និងបើកទូលាយធនធានអភិវឌ្ឍន៍ទាំងអស់។ ទី៣ បង្កើតរបកគំហើញក្នុងការអនុវត្តច្បាប់។ លើកកម្ពស់ស្មារតីបម្រើប្រជាជន ផ្នត់គំនិតបង្កើតការអភិវឌ្ឍន៍ និងធ្វើសកម្មភាពដើម្បីផលប្រយោជន៍រួមរបស់ក្រុមកម្មាភិបាលនិងបុគ្គលិក។ ទី៤ បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនិងច្បាប់អន្តរជាតិ។ លើកកំពស់សមត្ថភាពរបស់ទីភ្នាក់ងារ និងអង្គការនានានៅវៀតណាម ដើម្បីធានាការអនុវត្តពេញលេញនូវកាតព្វកិច្ចច្បាប់អន្តរជាតិ; ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការកសាងស្ថាប័ន និងច្បាប់អន្តរជាតិ បង្កើតសណ្តាប់ធ្នាប់ផ្លូវច្បាប់អន្តរជាតិ។ ទី៥ អនុវត្តដំណោះស្រាយរបកគំហើញដើម្បីលើកកម្ពស់គុណភាពធនធានមនុស្សផ្នែកច្បាប់; បង្កើនការផ្លាស់ប្តូរឌីជីថល ការអនុវត្តបញ្ញាសិប្បនិម្មិត ទិន្នន័យធំ និងយន្តការហិរញ្ញវត្ថុពិសេសសម្រាប់ការងារបង្កើត និងការអនុវត្តច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ