អង្គការយូនីសេហ្វអំពាវនាវរកជំនួយចំនួន ១,២ ពាន់លានដុល្លារសម្រាប់ឧបត្ថម្ភកុមារនៅអាហ្វ្រិកខាងកើតនិងខាងត្បូង
(VOVWORLD) - មូលនិធិកុមាររបស់អង្គការ សហប្រជាជាតិ (UNICEF) កាលពីថ្ងៃទី ៥ ខែធ្នូ បានចាប់ផ្តើមការរៃអង្គាសថវិការចំនួន ១,២ ពាន់លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់កុមារចំនួន ៥១ លាននាក់ដែលកំពុងប្រឈមនឹង វិបត្តិជាច្រើននៅអាហ្វ្រិកខាងកើត និងខាងត្បូងនៅឆ្នាំ ២០២៥។
ប្រជាជននិងកុមារនៅ Narok, Kenya (រូបថត៖ THX/TTXVN) |
យោងតាមអង្គការយូនីសេហ្វ ចំនួនកុមារដែលត្រូវការជំនួយបានកើនឡើងចំនួន ៦ លាននាក់បើធៀបនឹងឆ្នាំមុន ដែលជាសញ្ញាបង្ហាញថា ស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ខាងលើកំពុងបន្តកាន់តែអាក្រក់ទៅៗ។ ចំនួនថវិការបរិច្ចាកខាងលើនឹងជួយឱ្យអង្គការយូនីសេហ្វផ្តល់អាទិភាព ដល់តម្រូវ ការ និងធានាសិទ្ធិរបស់កុមារនៅក្នុងសហគមន៍ជួបការលំបាកក្នុងតំបន់។
យោងតាមទីភ្នាក់ងារនេះ ប្រហែលមួយភាគបីនៃកុមារនៅក្នុងតំបន់កំពុងប្រឈមមុខនឹងភាពក្រីក្រ ហើយកុមារចំនួន ២៨ លាននាក់មានហានិភ័យនៃកង្វះអាហារូបត្ថម្ភ និងភាពក្រីក្រនៅក្នុងបរិបទនៃការថយចុះនៃផលិតភាពអាហារ និងកង្វះអាហារូបត្ថម្ភបានកើនឡើង៕