អង្គការសហប្រជាជាតិវាយតំលៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែកយ៉ាងសំខាន់របស់វៀតណាមនៅវេទិកាគតិយុទ្ធអន្តរជាតិជាច្រើន
(VOVWORLD) - នេះជាសេចក្តីបញ្ជាក់របស់លោកស្រី Elinor Hammarskjöld អគ្គលេខាធិការរង ប្រធានការិយាល័យគតិយុទ្ធរបស់អង្គការសហប្រជាជាតិ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ។
លោកស្រី Elinor Hammarskjöld សង្ឃឹមថា វៀតណាមនឹងបន្តរួមចំណែកកាន់តែច្រើននិងរួមដៃជាមួយការិយាល័យគតិយុទ្ធនិងទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងដំណើរការកំណែទម្រង់ និងលើកកំពស់ប្រសិទ្ធភាពនៃប្រព័ន្ធអង្គការសហប្រជាជាតិ។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ជួបពិភាក្សាជាមួយលោកស្រី Elinor Hammarskjöld អគ្គលេខាធិការរង និងជាប្រធានការិយាល័យគតិយុទ្ធរបស់អង្គការសហប្រជាជាតិ។ រូបថត៖ Pham Huan/VOV - Washington |
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងនូវគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ជានិច្ចកាលគោរពច្បាប់អន្តរជាតិ។ ដូច្នេះហើយ វៀតណាមគាំទ្រយ៉ាងមុតមាំនិងប្តេជ្ញាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការរង ការិយាល័យគតិយុទ្ធរបស់អង្គការសហប្រជាជាតិ និងបណ្តាប្រទេសសមាជិកដទៃទៀត ក្នុងការធានាប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃយន្តការច្បាប់ ជំរុញដំណើរការពិភាក្សាស្តីពីការធ្វើកូដកម្ម និងវឌ្ឍនភាពនៃច្បាប់អន្តរជាតិក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ។
ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក៕