អាណិកជនវៀតណាមនៅ​ថៃប្រារព្ធពិធីសែនខួបស្តេច Hung

(VOVWORLD) - សមាគមអាណិកជនវៀតណាមនៅខេត្ត Udon Thani ភាគឦសានប្រទេសថៃ កាលពីថ្ងៃទី ៦ ខែមេសា បានប្រារព្ធពិធីសែនខួបស្តេច Hung ។ នេះជាសកម្មភាពប្រចាំឆ្នាំដែលប្រជាជនរៀបចំឡើងនៅថ្ងៃទី ១០ ខែមាឃ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកវិញ្ញាណក្ខណ្ឌនិងសម្តែងការដឹងគុណចំពោះស្តេច Hung ដែលបានកសាងនិងការពារប្រទេសជាតិ។

នៅវិហារស្តេច Hung ក្នុងវត្ត Khanh An ខេត្ត Udon Thani អ្នកភូមិក្នុងសមាគមអាណិកជនវៀតណាមនៅខេត្ត Udon Thani បានរៀបចំនំអន្សមជ្រុង និងគ្រឿងដង្វាយជាច្រើនទៀត ដើម្បីថ្វាយស្តេច Hung ក្នុងថ្ងៃរំលឹកខួបស្តេច Hung។ គ្រឿងដង្វាយនីមួយៗ បង្ហាញពីទឹកចិត្តរបស់អ្នកភូមិ ឆ្ពោះទៅឫសគល់របស់ខ្លួន ហើយជានិច្ចកាលចងចាំនិងដឹងគុណចំពោះគុណូបការៈរបស់ស្តេច Hung ។ លោក Luong Xuan Hoa ប្រធានសមាគមជនវៀតណាមនៅខេត្ត Udon Thani ប្រទេសថៃបានមានប្រសាសន៍ថា៖  “ជនជាតិវៀតណាមទោះបីនៅទីណា ក៏ជាប្រជាតិវៀតណាមដែរ ហើយជានិច្ចកាលសម្លឹងឆ្ពោះទៅមាតុភូមិ។ ដោយប្រសូត្រនិងធំដឹងក្តីក្នុងសម័យហូជីមិញ យើងខ្ញុំតែងតែធ្វើតាមប្រពៃណីដែលបុព្វបុរសបានបន្សល់ទុកមក គឺចំណងសាមគ្គីភាព និងមិត្តភាពជនជាតិ”។

អាណិកជនវៀតណាមនៅ​ថៃប្រារព្ធពិធីសែនខួបស្តេច Hung - ảnh 1អាណិកជនវៀតណាមនៅថៃប្រារព្ធពិធីសែនខួបស្តេច Hung។ រូបថត៖ VOV

ខេត្ត Udon Thani គឺជាកន្លែងតែមួយគត់នៅក្នុងប្រទេសថៃរហូតមកដល់បច្ចុប្បន្នដែលមានវិហារស្តេច Hung។ បន្ទាប់ពីពិធីបុណ្យរំលឹកខួបស្ដេច Hung ជាសកល កាលពីឆ្នាំ ២០១៩ ជារៀងរាល់ឆ្នាំ សមាគមជនវៀតណាមខេត្ត Udon Thani រៀបចំពិធីបុណ្យរំលឹកខួបស្ដេច Hung ដើម្បីអប់រំប្រពៃណី រីកសាយភាយសេចក្តីស្នេហាជាតិនិងសម្លឹងឆ្ពោះទៅឫសគល់ ក្នុងសហគមន៍ជនវៀតណាមនៅមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ