អតីតប្រធានរដ្ឋវៀតណាមលោក Tran Duc Luong - មេដឹកនាំដែលមានការរួមវិភាគទានសំខាន់ៗជាច្រើនចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍន៍ប្រទេសជាតិ
(VOVWORLD) - នាថ្ងៃទី ២៤ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh មាន អត្ថបទសរសេរក្រោមចំណងជើងថា “សមមិត្ត Tran Duc Luong - មេដឹកនាំដែលមាន ការរួមវិភាគទានសំខាន់ៗជាច្រើនក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ប្រទេសជាតិ និង ការពារមាតុភូមិ”។ អត្ថបទវាយតំលៃតួនាទី និងការរួមវិភាគទានរបស់អតីតប្រធានរដ្ឋ លោក Tran Duc Luong ក្នុងការអភិវឌ្ឍប្រទេសវៀតណាម។
លោកប្រធានរដ្ឋ Tran Duc Luong ជួបសំណេះសំណាលជាមួយកម្មករធ្យូងថ្មដែលធ្វើការនៅក្នុងអណ្តូងរ៉ែ (២០០២)។ (រូបថត៖ Trong Nghiep/VNA) |
តាមលោកនាយករដ្ឋមន្ត្រី អតីតប្រធានរដ្ឋលោក Tran Duc Luong គឺជាមេដឹកនាំគួរឱ្យគោរព គំរូ ជាអ្នកវិទ្យាសាស្ត្រដ៏ឆ្នើម និងបានលះបង់ពេញមួយជីវិតដើម្បីប្រទេស ជាតិនិងប្រជាជន។
ក្នុងអំឡុងពេលកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីពីឆ្នាំ ១៩៩២-១៩៩៧ លោក និងសមូហភាពថ្នាក់ដឹកនាំរដ្ឋាភិបាលបានដឹកនាំការចេញផ្សាយនូវគោលនយោបាយសំខាន់ៗ ជាពិសេសការជម្នះពុះពារលើផលប៉ះពាល់អវិជ្ជមាននៃវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧-១៩៩៨ ប្រកបដោយប្រសិទ្ធភាព។ លោកក៏បានសង្កត់ធ្ងន់ជាច្រើនលើកច្រើន សាថា៖ “ត្រូវតែកសាងរដ្ឋដែលពិតជារបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន; អំណាចទាំងអស់ត្រូវតែដើម្បីផលប្រយោជន៍របស់ប្រជាជន”។
ឧបនាយករដ្ឋមន្ត្រី Tran Duc Luong (ជួរមុខ ទីពីរពីឆ្វេង) កាត់ខ្សែបូរបើកឲ្យដំណើរការបណ្ដុំម៉ាស៊ីនទី ៨ នៃរោងចក្រវារីអគ្គីសនី Hoa Binh (ឆ្នាំ ១៩៩៤)។ (ប្រភព៖ សៀវភៅ Hoa Binh) |
លើវិស័យការពារជាតិ-សន្តិសុខ ក្នុងតួនាទីជាប្រធានរដ្ឋ និងជាប្រធានក្រុម ប្រឹក្សាការពារជាតិនិងសន្តិសុខ អតីតប្រធានរដ្ឋ លោក Tran Duc Luong បានដឹកនាំ ការកសាងយុទ្ធសាស្ត្រ កម្មវិធី និងគោលនយោបាយសំខាន់ៗជាច្រើនស្តីពីការការ ពារជាតិ-សន្តិសុខ ក្នុងនោះកម្មវិធីសមុទ្រខាងកើត និងកោះសមុទ្រគឺជាកម្មវិធីមួយ ដែលមានសារសំខាន់ពិសេសក្នុងទាំងរយៈពេលខាងមុខនិងយូរអង្វែង។
អតីតប្រធានរដ្ឋ លោក Tran Duc Luong ក៏ត្រូវបានការិយាល័យនយោបាយ ចាត់តាំងឲ្យទទួលបន្ទុកក្រុមការងារអន្តរផ្នែក ដើម្បីពង្រាងគម្រោងការពារមាតុភូមិក្នុង ស្ថានភាពថ្មី ដែលត្រូវបានការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈិមអនុម័ត និងចេញផ្សាយសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី ៨ (អាណត្តិទី ៩) ស្តីពី “យុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី”។ នេះគឺជាសេចក្ដីសម្រេចចិត្តដែលមានសារៈសំខាន់ពិសេស និងលក្ខណៈយុទ្ធសាស្ត្រយូរអង្វែងសម្រាប់ភារកិច្ចការពារមាតុភូមិសង្គមនិយម។
លោកប្រធានរដ្ឋ Tran Duc Luong អានរបាយការណ៍ស្ដីពីការស្នើឲ្យរដ្ឋសភាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-អាមេរិក ក្នុងសម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១០ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០១។ |
ជាពិសេស លើសមរភូមិកិច្ចការបរទេស ក្នុងឋានៈជាប្រធានរដ្ឋ លោកបានរួម ចំណែកលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ ពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយបណ្ដាប្រទេស តំបន់ និងអង្គការពហុ ភាគី។
យោងតាមអត្ថបទ កេរ្តិ៍មរតក ការរួមវិភាគទានសំខាន់ៗ និងមេរៀនបទ ពិសោធន៍យ៉ាងជ្រាលជ្រៅពីជីវិត និងអាជីពរបស់អតីតប្រធានរដ្ឋលោក Tran Duc Luong នៅតែមានតម្លៃដដែលរហូតមកដល់សព្វថ្ងៃ ជាពិសេសក្នុងដំណើរការអនុវត្តន៍ បដិវត្តន៍នៃការបង្រួមក្បាលម៉ាស៊ីនដឹកនាំនិងគោលនយោបាយ “សសរស្តម្ភទាំងបួន” របស់ការិយាល័យនយោបាយ ដើម្បីនាំប្រទេសជាតិឈានចូលយុគសម័យនៃការ អភិវឌ្ឍន៍ប្រកបដោយភាពខ្លាំងមាំមួន អរិយធម៌ និងវិបុលភាព ដូចការអះអាងរបស់អគ្គ លេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម៕