អន្តរជាតិព្រួយបារម្ភអំពីអស្ថិរភាពនយោបាយនៅកូរ៉េខាងត្បូង
(VOVWORLD) - អស្ថិរភាពនយោបាយក្នុងប្រទេសកូរ៉េខាងត្បូង ទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតីលោក Yoon Suk Yeol កាលពីយប់ថ្ងៃទី ៣ ខែធ្នូ ប៉ុន្តែ បន្ទាប់មក ប្រទេសកូរ៉េខាងត្បូងត្រូវបានលុបចោលច្បាប់នេះវិញ ហើយធ្វើឱ្យប្រទេសជាច្រើន ព្រួយបារម្ភ។
នៅក្នុងសេចក្ដីប្រកាសមួយដែលបានដាក់ចេញនៅព្រឹកថ្ងៃទី ៤ ខែធ្នូ របស់នា យករដ្ឋមន្ត្រីជប៉ុនលោក Ishiba Shigeru បានបញ្ជាក់ថា ប្រទេសជប៉ុនមានការយកចិត្តទុកដាក់យ៉ាងខ្លាំង និងកំពុងតាមដានយ៉ាងជិតស្និតដល់ស្ថានភាពនៅក្នុងប្រទេសកូរ៉េ ខាងត្បូង ទន្ទឹមនឹងនោះលោកបានឲ្យដឹងថា រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មាន ណាមួយពាក់ព័ន្ធនឹងផលប្រយោជន៍របស់ជប៉ុនត្រូវបានប៉ះពាល់នោះទេ ដោយអស្ថិរភាព ឆាកនយោបាយនៅក្នុងប្រទេសជិតខាង។ នាព្រឹកថ្ងៃផងដែរ (ថ្ងៃទី ៤ ខែធ្នូ) អ្នកនាំពាក្យ ក្រសួងការពារជាតិអាមេរិក លោក Patrick Ryder បានឲ្យដឹងថា ក្រសួងការពារជាតិ អាមេរិកបានទាក់ទងនឹងមន្ត្រីការពារជាតិកូរ៉េខាងត្បូង ដើម្បីទទួលបានព័ត៌មានបន្ថែម ហើយ អស្ថិរភាពឆាកនយោបាយបច្ចុប្បន្ននៅកូរ៉េខាងត្បូងមិនមានផលប៉ះពាល់អ្វីដល់ ទាហានអាមេរិកចំនួន ២៨,៥០០ អ្នកកំពុងឈរជើងនៅក្នុងប្រទេសនេះទេ។ ក្នុងនោះ អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel បានឲ្យដឹងថា មកពី សហរដ្ឋអាមេរិកមិនត្រូវបានជូនដំណឹងជាមុនអំពីសេចក្ដីសម្រេចចិត្តដាក់ច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ហើយបានអំពាវនាវឱ្យបក្សសម្ព័ន្ធ នានានៅក្នុងប្រទេសកូរ៉េខាងត្បូងដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី៖ “យើងកំពុងតាមដានការបម្រែបម្រួលថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងដោយមានការព្រួយបារម្ភយ៉ាងខ្លាំង។ យើងកំពុងទាក់ទងជាមួយសមភាគីនៃកូរ៉េខាងត្បូងនៅគ្រប់កម្រិត ទាំងអស់ ទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅទីក្រុងសេអ៊ូល។ រដ្ឋលេខាធិការ (Antony Blinken) ត្រូវបានជូនដំណឹង ហើយយើងកំពុងតាមដានយ៉ាងដិតដល់នូវការបម្រែបម្រួល នៅលើតំបន់ជាក់ស្ដែង។ យើងសង្ឃឹមថា ការខ្វែងគំនិតនយោបាយណាមួយនឹងត្រូវបានដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់”។
នៅថ្ងៃទី ៤ ខែធ្នូ បណ្តាប្រទេសដូចជា៖ ចិន ចក្រភពអង់គ្លេស អូស្ត្រាលី ក៏បានសម្តែងការព្រួយបារម្ភអំពីការបម្រែបម្រួមនៅក្នុងប្រទេសកូរ៉េខាងត្បូងផង ដែរ។ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានសម្រេចពន្យារពេលនៃដំណើរ ទស្សនកិច្ចដែលបានគម្រោងទុកទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ។ ប្រទេស ជាច្រើនក៏បានចេញប្រកាសដល់ពលរដ្ឋរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នប្រសិនបើគេស្ថិត នៅក្នុង ឬមានគម្រោងទៅលេងកូរ៉េខាងត្បូងនៅពេលនេះ៕