អាមេរិកពន្លឿនការផ្តល់ជំនួយយោធា ប្រមាណ ៤ពាន់លានដុល្លារដល់អ៊ីស្រាអែល
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio កាលពីថ្ងៃទី ១ ខែមីនា បានចុះហត្ថខាលើសេចក្តីប្រកាសមួយដើម្បីពន្លឿនការផ្ទេរជំនួយយោធាប្រមាណ ៤ ពាន់លានដុល្លារអាមេរិកដល់អ៊ីស្រាអែល។
នៅក្នុងសេចក្តីប្រកាសនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តប្រើប្រាស់ឧបករណ៍ទាំងអស់ដែលមានស្រាប់ ដើម្បីអនុវត្តន៍ការសន្យាយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខរបស់អ៊ីស្រាអែល រួមទាំងវិធានការទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខផងដែរ។ យោងតាមលោក Rubio ក្នុងរយៈពេលតិចជាង ៦ សប្តាហ៍នៅកាន់តំណែង រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានអនុម័តលើការលក់អាវុធសរុបចំនួន ១២ពាន់លានដុល្លារ ដល់អ៊ីស្រាអែល។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ថ្លែងក្នុងសន្និសីទសារព័ត៌មាន។ រូបថត៖ REUTERS/TTXVN |
អាមេរិកបានបង្កើនជំនួយយោធាដល់អ៊ីស្រាអែលក្នុងបរិបទដែលកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសមានភាពជាប់គាំង ទាក់ទងនឹងការបញ្ចប់ដំណាក់កាលទី១ និងចាប់ឆ្តើមដមណាក់កាលទី២ នៃការចរចា៕