អ៊ុយក្រែន​ប្រកាស​ត្រៀម​ខ្លួនជា​ស្រេច​សម្រាប់​ការ​ចរចា​សន្តិភាព​ជាមួយ​រុស្ស៊ី​តាម​​គ្រប់​ទម្រង់​ទាំងអស់

(VOVWORLD) - អញ្ជើញថ្លែងក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Lublin (ប៉ូឡូញ) កាលពីថ្ងៃទី ១៦ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានប្រកាសថា ទីក្រុងគៀវបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពបន្ថែមទៀតជាមួយទីក្រុងម៉ូស្គូ។ 

លោក Sybiha ក៏បានលើកឡើងពីការអំពាវនាវម្តងហើយម្តងទៀតរបស់ទីក្រុង Kiev សម្រាប់កិច្ចប្រជុំមួយរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា នេះនឹងជាជំហានដ៏មានប្រសិទ្ធភាពបំផុត ជួយសម្រេចបានបទឈប់បាញ់មួយ។ លោកបានបញ្ជាក់ថា អ៊ុយក្រែនបានត្រៀមខ្លួនជាស្រេចសម្រាប់ការចរចាបែបនេះ ក្នុងគ្រប់ទម្រង់នៅគ្រប់ទីកន្លែងទាំងអស់។

អ៊ុយក្រែន​ប្រកាស​ត្រៀម​ខ្លួនជា​ស្រេច​សម្រាប់​ការ​ចរចា​សន្តិភាព​ជាមួយ​រុស្ស៊ី​តាម​​គ្រប់​ទម្រង់​ទាំងអស់ - ảnh 1រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ចូលរួមសន្និសីទសារព័ត៌មាននៅទីក្រុង Lublin ប្រទេសប៉ូឡូញ ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Kuba Stezycki

រុស្ស៊ីមិនទាន់ឆ្លើយតបជាផ្លូវការចំពោះសេចក្តីប្រាសថ្មីបំផុតរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននោះទេ ប៉ុន្តែ សេចក្តីប្រកាសកាលពីថ្ងៃទី ១៥ ខែកក្កដា របស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានសង្កត់ធ្ងន់ថា រុស្ស៊ីគាំទ្រដំណោះស្រាយការទូត សម្រាប់ជម្លោះនៅអ៊ុយក្រែន ហើយត្រៀមខ្លួនជាស្រេចសម្រាប់ការចរចា ប៉ុន្តែក្នុងលក្ខខណ្ឌដែលរុស្ស៊ីសម្រេចបានគោលដៅដែលបានដាក់ចេញ។ លោក Ryabkov ក៏បានច្រានចោលនូវឱសានវាទរយៈពេល ៥០ ថ្ងៃរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយចាត់ទុកថា ការគំរាមកំហែងដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធលើរុស្ស៊ីក្នុងការដោះស្រាយជម្លោះនៅអ៊ុយក្រែនគឺ "មិនអាចទទួលយកបានឡើយ" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ