អ៊ីរ៉ង់កំណត់លក្ខខណ្ឌតភ្ជាប់កិច្ចចរចាជាមួយអាមេរិកឡើងវិញ ដោយសន្យាមិនប្រដេញតាមអាវុធនុយក្លេអ៊ែរ

(VOVWORLD) -  រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃទី ១១ ខែកក្កដា បានបញ្ជាក់ថា លក្ខខ័ណ្ឌចម្បងសម្រាប់ប្រទេសនេះ ដើម្បីចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ គឺថា សហរដ្ឋអាមេរិកត្រូវតែបោះបង់ចោលនូវចេតនាវាយប្រហារយោធារបស់ខ្លួន ប្រឆាំងនឹងអ៊ីរ៉ង់ ខណៈដែលការចរចាកំពុងដំណើរការ។រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃទី ១១ ខែកក្កដា បានបញ្ជាក់ថា លក្ខខ័ណ្ឌចម្បងសម្រាប់ប្រទេសនេះ ដើម្បីចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ គឺថា សហរដ្ឋអាមេរិកត្រូវតែបោះបង់ចោលនូវចេតនាវាយប្រហារយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ខណៈដែលការចរចាកំពុងដំណើរការ។

 អ៊ីរ៉ង់កំណត់លក្ខខណ្ឌតភ្ជាប់កិច្ចចរចាជាមួយអាមេរិកឡើងវិញ ដោយសន្យាមិនប្រដេញតាមអាវុធនុយក្លេអ៊ែរ - ảnh 1រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi  (រូបថត៖ IRNA)

សេចក្តីប្រកាសនេះត្រូវបានរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លើកឡើងក្នុងបទសម្ភាសន៍ជាលាយ លក្ខណ៍អក្សរជាមួយកាសែតបារាំង Le Monde។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា ដើម្បីឱ្យការចរចាចាប់ផ្តើមឡើងវិញ សហរដ្ឋអាមេរិកត្រូវតែផ្លាស់ប្តូរឥរិយាបថ និងធានាថា ខ្លួននឹងមិនបើកការវាយប្រហារយោធាថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ខណៈពេលដែលការចរចាកំពុងដំណើរការ។ លោក Araghchi ក៏បានបញ្ជាក់ផងដែរថា អ៊ីរ៉ង់នឹងបន្តអនុវត្តតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដោយសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់មិនផ្លាស់ប្តូរគោលនយោបាយគ្មានអាវុធនុយក្លេអ៊ែរឡើយ សូម្បីតែក្នុងបរិបទរងការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់អាមេរិក និងអ៊ីស្រាអែលក៏ដោយ។

ដំណើរការចរចានុយក្លេអ៊ែររវាងអាមេរិក និងអ៊ីរ៉ង់ត្រូវបានផ្អាកទាំងស្រុង បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារយោធាលើទីតាំងនុយក្លេអ៊ែរ និងមូលដ្ឋានយោធា ក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ១៣ ខែមិថុនា។ លទ្ធភាពបន្តកិច្ចចរចាររវាងប្រទេសទាំងពីរកាន់តែមានការប្រកួតប្រជែង បន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមផ្លូវអាកាសដោយផ្ទាល់ទៅលើទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួនបី នៅអ៊ីរ៉ង់កាលពីថ្ងៃទី ២២ ខែមិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ