អាស៊ាននិងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចសន្យាជម្រុញទំនាក់ទំនងទេ្វភាគី

(TTX)-សមាគមបណ្តាប្រជាជាតិអាស៊ីអាគ្នេស(អាស៊ាន)និងអង្គការសហប្រតិ
បត្តិការ សេដកិច្ច(ECO)នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងពេលអនាគតសំដៅ
ធានា និងធ្វើឲ្យជ្រាលជ្រៅថែមទៀតទំនាក់ទំនងទ្វេភាគី។ នេះជាកិច្ចព្រមព្រៀង
ដែល ភាគីទាំងពីរទទួលបាននៅក្នុងសន្និសីទ្ធថ្នាក់រដ្ឋមន្រ្តីលើកទី១២ដែលបាន
ប្រព្រឹត្តទៅ ក្នុងសប្តាហ៌មុននេះ នៅ New York អាមេរិក។ នៅក្នុងសន្និសីទនេះ
អាស៊ាននិង ECO អះអាងថា នឹងជម្រុញទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន
-ECO ឡើង កំពស់ថ្មីដោយមានការ ក្លាយទៅជាដៃគូរជួយឧបត្ថម្ភគ្នាអភិវឌ្ឍន៌
ប្រកបដោយរុងរឿង រក្សា សន្តិភាព និងសន្តិសុខក្នុងតំបន់ទាំងពីរ។ ក៏ក្នុងសន្និ
សីទ អាស៊ាននិងECOបានអះ អាងពីការប្តេជ្ញាចិត្តដំណើរការរាល់កិច្ចប្រជុំមន្រ្តី
ជាន់ខ្ពស់ជាប្រចាំដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីធ្វើការងារក៏ដូចជា
បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៌ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ