អ.ស.ប រុស្ស៊ីនិងអាមេរិកស្វាគមកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី

អ.ស.ប រុស្ស៊ីនិងអាមេរិកស្វាគមកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី - ảnh 1
កងទ័ពស៊ីរី (រូបថតៈ Internet)

(VOVworld)-អគ្គលេខាធិការអ.ស.ប​ Ban Ki-moonបានស្វាគមការដែលភាគី​ធ្វើ
សង្គ្រាមនានានៅស៊ីរីយល់ព្រមឈប់បាញ់រយៈពេល៤ថ្ងៃ ក្នុងឱកាស ពិធីបុណ្យ
អ៊ីស្លាម Eid al-Adha ចាប់ពីព្រឹកថ្ងៃទី ២៦តុលា។  អ្នកនាំពាក្យ អ.ស.ប លោក
Martin Nesirky សង្កត់ធ្ងន់ថា “ប្រការសំខាន់បំផុតគឺភាគីទាំងឡាយគោរពតាម
កិច្ចព្រមព្រៀងឈប់បាញ់”​តាមការផ្តើមគំនិតរបស់បេសកជន ពិសេសរួមអ.ស.ប
និងសម្ព័ន្ធអារ៉ាប់ (AL)លោក Lakhdar Brahimi។

        ខណៈពេលនោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានវាយតម្លៃចំពោះ
សេចក្តីប្រកាសយល់ព្រមនឹងកិច្ចព្រមព្រៀងនេះ។ រដ្ឋអំណាចស៊ីរីបានអះអាងនឹង
ត្រៀមខ្លួនជាស្រេចដើម្បីឆ្ពោះទៅការបញ្ឈប់ស្ថានភាពបង្ហូរឈាមនៅប្រទេស
មជ្ឈឹមបូព៌ា នេះ​។ ក៏ក្នុងថ្ងៃដ៏ដែល រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrovបាន
សង្កេតថា ម៉ូស្កូរចាត់ទុក ការបញ្ចប់អំពើហឹង្សានៅស៊ីរី ជាអាទិភាពចម្បងដើម្បី
ដោះស្រាយ វិបត្តិក្នុងដំណាក់កាលនាបច្ចប្បន្ន។ អាមេរិកក៏បានឡើងសម្លេង
គំាទ្រចំពោះ កិច្ចព្រមព្រៀងឈប់បាញ់នេះ និងអំពាវនាវភាគីនានានៅស៊ីរីគោ
រពកិច្ចព្រម ព្រៀងនេះផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ