អ៊ីស្រាអែលនឹងកាន់កាប់ទឹកដីនៅតំបន់ហ្គាហ្សា ប្រសិនបើក្រុមហាម៉ាស់មិនដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់
(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃទី ២៦ ខែមីនាបានប្រកាសថា កងទ័ពរបស់ប្រទេសនេះ នឹងទន្ទ្រានកាន់កាប់ទឹកដីនៅតំបន់ហ្គាហ្សា ប្រសិនបើចលនាអ៊ីស្លាមហាម៉ាសមិនដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់នោះទេ។
នាប៉ុន្មានថ្ងៃមុននោះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz ក៏បានព្រមានថា លោកនឹងរួមបញ្ចូលតំបន់មួយចំនួននៃតំបន់ ហ្គាហ្សា ប្រសិនបើចលនាអ៊ីស្លាមហាម៉ាសមិនដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ឆ្លើយសំណួរដេញដោលចំពោះរដ្ឋសភានៅថ្ងៃទី ២៦ ខែមីនា។ រូបថត៖ Flash90 |
កាលពីសប្តាហ៍ទៅមិញ អ៊ីស្រាអែលបានបន្តការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងទឹកដីប៉ាឡេស្ទីន ហើយបន្ទាប់មកគឺប្រតិបត្តិការលើគោក។ ទន្ទឹមនឹងនោះ កម្លាំងប៉ាឡេស្ទីនក៏បានឆ្លើយតបដោយគ្រាប់រ៉ុក្កែតផងដែរ។ កាលពីថ្ងៃទី ២៦ ខែមីនា ក្រុមហាម៉ាស់បានបាញ់រ៉ុក្កែតពីរគ្រាប់ទៅកាន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ក្នុងនោះ រ៉ុក្កែតមួយគ្រាប់ត្រូវបានបាញ់ទម្លាក់ និងគ្រាប់មួយទៀតបានបំផ្ទុះដោយមិនបណ្តាលឱ្យមានអ្នករងរបួស។ កងកម្លាំង Houthi របស់យេម៉ែនក៏បានប្រកាសថា ពួកគេនឹងបន្តប្រតិបត្តិការយោធា សំដៅលើនាវាអ៊ីស្រាអែល ដើម្បីបង្ហាញពីការគាំទ្រដល់ប៉ាឡេស្ទីន បើទោះបីមានយុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិកប្រឆាំងនឹងពួកគេក៏ដោយ៕