អ៊ីស្រាអែលបញ្ជាក់ពីការវាយប្រហារលើវិមានប្រធានាធិបតី និងទីស្នាក់ការក្រសួងការពារជាតិស៊ីរី

(VOVWORLD) - កងកម្លាំងការពារអ៊ីស្រាអែល (IDF) នាថ្ងៃទី ១៦ ខែកក្កដា បានរាយការណ៍ថា កងទ័ពជើងអាកាសរបស់ប្រទេសនេះបានវាយប្រហារលើអគារអគ្គសេនាធិការដ្ឋាននៃកងទ័ពស៊ីរីក្នុងរដ្ឋធានី Damascus និងទីតាំងមួយទៀតនៅជិតវិមានប្រធានាធិបតីស៊ីរី។ 

IDF បានបញ្ជាក់ថា ទីបញ្ជាការកងទ័ពស៊ីរីរងការ វាយប្រហារ ដោយសារតែនេះជាកន្លែងនាំចេញការសម្រេចចិត្តប្រមូលផ្តុំកងទ័ពដើម្បីបង្ក្រាបសហគមន៍ជនជាតិភាគតិច Druze ក្នុងខេត្ត Sweida ភាគខាងត្បូងប្រទេសស៊ីរី នាប៉ុន្មានថ្ងៃកន្លងទៅ។

អ៊ីស្រាអែលបញ្ជាក់ពីការវាយប្រហារលើវិមានប្រធានាធិបតី និងទីស្នាក់ការក្រសួងការពារជាតិស៊ីរី - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើក្រសួងការពារជាតិស៊ីរីក្នុងទីក្រុង Damascus កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ រូបថត៖ REUTERS/Khalil Ashawi

ទាក់ទងនឹងស្ថានភាពនៅក្នុងខេត្ត Sweida ដែលជាកន្លែងផ្ទុះអំពើហឹង្សាយ៉ាងបង្ហូរឈាម ក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា បណ្តាលឲ្យមនុស្ស ២៥០នាក់បានស្លាប់នោះ ព័ត៌មាន និងរូបភាពនៅលើបណ្តាញសង្គមបានបង្ហាញថា ខ្មាន់កាំភ្លើង Druze គាំទ្រដោយអ៊ីស្រាអែល នៅតែគ្រប់គ្រងតំបន់ធំ ៗ នៅខាងក្នុងទីក្រុង Sweida ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ