ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរុប។

ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរុប។ - ảnh 1
ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរុប។


VOV- កិច្ច ព្រមព្រៀងដៃគូរនិងសហប្រតិបត្តិការលើគ្រប់​វិស័យវៀតណាម-
EU (PCA) រួមមាន៨ជំពុកនិង៦៥មាត្រាក្នុងនោះអះអាងបណ្ដាគោលការណ៍ សារវន្តនៃទំនាក់ទំនងរបស់ភាគីទាំងពីរ កំណត់ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យពីកិច្ចសហប្រតិតបត្តិការអភិវឌ្ឍន៍ពាណិជ្ជកម្មវិនិយោគដល់កិច្ច
សហប្រតិបត្តិការយុតិធម៍ការពារសន្តិភាពសន្តិសុខអន្តរជាតិ។ តាមឯកអគ្គរដ្ឋ
ទូតប្រធានដំណាងEC ប្រចាំនៅវៀតណាម Franz Jessen ថា បើប្រៀបនឹងកិច្ច ព្រមព្រៀងក្របខ័ណ្ឌអំពីកិច្ចសហប្រតិបត្តិការវៀតណាម-EC ដែលបាន ចុះហត្ថលេខានាឆ្នាំ១៩៩៥នោះ PCA វៀតណាម-EU ដែលត្រូវ​បាន​ចុះហត្ថលេខា លើកនេះបង្ហាញការបោះជំហានអភិវឌ្ឍន៍ដ៏ធំធេងជ្រាលជ្រៅនៃ​ទំនាក់ទំនង វៀត
ណាម-EUក្រោយរយៈពេល២០ឆ្នាំ នាំទំនាក់ទំនងឈាន​ទៅ​ដំណាក់កាលថ្មី មួយក្នុងក្របខ័ណ្ឌទូលំទូលាយជាងនិងកំរិតសហប្រតិបត្តិការជ្រាលជ្រៅជាង សមស្របនឹងតួនាទីថ្មីរបស់ EU និងតួនាទីអន្តរជាតិកាន់តែកើនខ្លាំងឡើងពី​
មួយ​ថ្ងៃទៅមួយថ្ងៃរបស់វៀតណាម។ ឯកអគ្គរដ្ឋទូត Franz Jessen បានថ្លែងថា៖

        “ទំនាក់ទំនងរបស់យើងបានមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។ គិតតាំង
​ពី​ពេលបង្កើតទំនាក់ទំនងមុននេះ២០ឆ្នាំមក ទំនាក់ទំនងរវាង វៀតណាម-EU ទើបតែនឹងផ្អែកលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចវិនិយោគប៉ុណ្ណោះ
និងដល់​ឥឡូវនេះទំនាក់ទំនងសហប្រតិបត្តិការនោះបានបើកទូលាយទាំងអំពី នយោបាយទៀតផង។ ជាមួយ PCA ដែលបានចុះហត្ថលេខានោះយើងមាន
យន្តការ​សហប្រតិបត្តិការជិតស្និទ្ធជាងអំពីការសន្ទនាសិទ្ធិមនុស្សនិងកិច្ច
សហប្រតិបត្តិការ​អំពី​សន្តិសុខ ដែលនៅទីនោះភាគីទាំងពីររួមគ្នាដោះស្រាយ
រាល់ហានិភ័យរួម។”

ដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរុប។ - ảnh 2
ឯកអគ្គរដ្ឋទូតប្រធានដំណាងEC ប្រចាំនៅវៀតណាម Franz Jessen

        ចំពោះវៀតណាម យថាទស្សន៍បើកទូលាយទីផ្សារ EU ក្រោយពេល​ចុះ
ហត្ថលេខា PCA នៅមានច្រើន ពីព្រោះពាណិជ្ជកម្ម វៀតណាម-EU ទើបនឹង​ស្រូបយកប្រមាណ០,៥%នៃតំលៃប្រាក់ពាណិជ្ជកម្មសរុបរបស់ EUប៉ុណ្ណោះ។
PCA ក៏បង្ក​បុព្វបទសំខាន់ដើម្បីភាគីទាំងពីរឈានចូលចរចារអំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី (FTA)។ ការចរចារនិងចុះហត្ថលេខា FTA វៀតណាម-
EU នឹងបើក​ចេញឱកាសជាច្រើន លប់ចោលរបងពាណិជ្ជកម្មរដ្ឋាករ បង្កភាព
ងាយស្រួល​សំរាប់​កំណើននាំចេញនិយាយដោយឡែកនិងកំណើនសេដ្ឋកិច្ច
និយាយរួម។ នាបច្ចុប្បន្ន​ត្រឹមតែមានទំនិញនាំចេញប្រមាណ៤២%របស់វៀត
ណាមទៅ EU បានទទួល​ពន្ធ​អនុគ្រោះ០%។​ប្រសិនបើ FTA បានអនុវត្ត អាត្រានេះនឹងកើនឡើង៩០%។ ទន្ទឹមនឹងនោះ​រួមជាមួយដំណើរការចរចារ
FTA EU នឹងជំរុញការទទួលស្គាល់បែបបទ​សេដ្ឋកិច្ច​ទីផ្សារចំពោះវៀតណាម បង្កភាពងាយស្រួលឲ្យវៀតណាមក្នុងការតស៊ូនឹងរូបភាព​គាំពារពាណិជ្ជកម្ម ដូចជាពន្ធប្រឆាំងការលក់បង្ខូចតំលៃ។

        អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ EU សន្យាអំពីគោលការណ៍ក្នុង PCA
បន្ត​ផ្ដល់ជំនួយអភិវឌ្ឍន៍សំរាប់វៀតណាមក្នុងដំណាក់កាលថ្មីក្រោយឆ្នាំ២០១៣
សមស្រប​នឹងយុទ្ធសាស្ត្រនិងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។
EU សន្យា​បង្កើនការជួយឧបត្ថម្ភវៀតណាមទទួលបានគោលដៅអភិវឌ្ឍន៍ត្រូវ
បានអន្តរជាតិ​ទទួលស្គាល់ ក្នុងនោះមានគោលដៅសហ័សវស្សរបស់អង្គការ
សហប្រជាជាតិ (MDGs)។ អំពីនយោបាយ កិច្ចព្រមព្រៀង PCA នឹងរួមចំណែក
ធ្វើឲ្យជ្រាល​ជ្រៅ​ជាងដល់ទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងវៀតណាម
និង​EU។ បណ្ដាកិច្ច​ព្រម​ព្រៀងដែលទទួលបានក្នុង PCA អំពីនយោបាយ សន្តិសុខសន្តិភាពជាមូលដ្ឋាន​ដើម្បីភាគីទាំងពីរបង្កើនការសន្ទនានិង សហប្រតិបត្តិការក្នុងការដោះស្រាយបណ្ដាបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ទាំងលើវិស័យទ្វេភាគីនិងវេទិការពហុភាគីដូចជា​អង្គការសហប្រជាជាតិ ASEM និងជាពិសេសគឺអាស៊ាន- EU ក្នុងពេលវៀតណាម​ជាប្រទេសគ្រប់គ្រងទំនាក់
ទំនងអាស៊ាន-​EU​ នាខែកក្កតាឆ្នាំ២០១២។ ឯកអគ្គរដ្ឋទូត ប្រធានដំណាង គណៈកម្មាធិការអឺរុបប្រចាំនៅវៀតណាម​ Franz Jessen បានអះអាងថា៖

        “ខ្ញុំសង្ឃឹមយ៉ាងម៉ុតមាំថា​ការចុះហត្ថលេខា PCA វៀតណាម-EU នឹងបើក
ចេញទំព័រ​ថ្មីសំរាប់ទំនាក់ទំនងរវាងវៀតណាម-EU។​ អាចនិយាយបានថាយើង
បាននាំ​ទំនាក់​ទំនងនេះក្លាយទៅជាទំនាក់ទំនងបើកទូលាយនិងពហុបែប។”

   ជាមួយការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងសកម្មរបស់ទំនាក់ទំនងរវាងវៀតណាម
ជាមួយ EU និងប្រទេសសមាជិកក្នុងរយៈពេល២០ឆ្នាំកន្លងមក ការចុះហត្ថលេខា​
លើ PCA ជាផ្លូវការនិងចាប់ផ្ដើមចរចារ FTA វៀតណាម-EU នឹងបើកចេញទំព័រថ្មី១​ក្នុងទំនាក់ទំនងវៀតណាមនិង EU។ ទំនាក់ទំនងរវាងភាគីទាំងពីរកំពុងស្ថិតក្នុង
​ក្របខ័ណ្ឌ​និងកំរិតសហប្រតិបត្តិការធំទូលាយនិងជ្រាលជ្រៅជាង រួមចំណែកបំរើ​ឲ្យ​បុព្វហេតុផ្លាស់ប្តូរថ្មី ឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិនិង​សមាហរណកម្មអន្តរជាតិរបស់វៀតណាមក្នុងរយៈពេលខាងមុខ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ